FIFA

FIFA



សាកពិចារណាអំពីសមត្ថភាពនៃក្រុមដ៍គួរអោយជក់ចិត្តនៅរាត្រីនេះគឺ​ បារាំង​ ជួប​ បែលហ្សិច​ ក្នុងវគ្គជម្រុះ​ 8 ក្រុមចុងក្រោយ​នៃ​ World Cup 2018។ 

-------------------------------------

ប្រវត្តិជួបគ្នា​ក្នុង​ World Cup ចំនួន​ 2. ដង រវាងក្រុមទាំងពីរ​  គឺ​បារាំងយកឈ្នះ​បែលហ្សិច​ ទាំង​ 2 ដង។ ពេលនេះ​ដែលជាជំនួបលើកទី3​ តើបារាំងអាចបន្ដរយកឈ្នះ​ បែលហ្សិចបានទៀតឬទេ​ ក្នុងខណះដែល​ បែលហ្សិចទើបទម្លាក់​ម្ចាស់ជើងឯកពិភពលោក​ ៤​ សម័យគឺប្រេសុីល​ អោយត្រឡប់ទៅស្រុកកំណើតវិញទាំងទឹកភ្នែកហូររហាម​ក្នុងលទ្ធផល​ 2-1​ ចំណែកបារាំងបំបាក់អតីតម្ចាស់ផ្ទះដំបូង​ World Cup និង​ជាជើងឯក​ពិភពលោក​ ២​ ដង​ អុយរុយហ្គាយ​ក្នុងលទ្ធផល​ 2-0 ។ ពេលនេះ​ បែលហ្សិច​មានខ្សែប្រយុទ្ធមាឌធំ​ រត់លឿនដ៍គួរអោយខ្លាច​ លេងនៅ​ Manchester United គឺ​ Romelu Lukaku និង​ខ្សែប្រយុទ្ធរត់លឿន​នៅ​ Chelsea គឺ​ Hazard ព្រមទាំងខ្សែបម្រើ​ ទាត់ត្រង់​របស់Manchester City គឺ​ DeBryune និងកីឡាករល្អៗលំដាប់ពិភពលោកផ្សេងទៀត​ដែលទាំងអស់គ្នាបាននាំ​បែលហ្សិចមកជួបបារាំងនៅរាត្រីថ្ងៃពុធនេះ​ នៅតារាង Saint Petersburg ។ និយាយជារួម​ក្រុម​ បែលហ្សិច​ ជាក្រុមមួយល្អទាំងព្រម​ ។ ក្នុងជំនួបថ្មីៗ​ បែលហ្សិចបានយកឈ្នះបារាំង​ 4-3 ដ៍គួរអោយភ្ញាក់ផ្អើលនៅ​ State de France ទីក្រុងប៉ារីស​ ទឹកដីបារាំង​ ។ ចំណែកបារាំងពេលនេះ​ ក៍មិនធម្មតាដែរ​ ដោយបានបំបាក់ជើងខ្លាំង​ Argentina ក្នុងវគ្គជម្រុះ​ 16​ ក្រុម​ ក្នុងលទ្ធផល​ 4-3 ដោយការជួយពីខ្សែប្រយុទ្ធរត់លឿន​ របស់ក្លិប​ Paris StGermain គឺ​ Mbappe និងការជួយពី​ Griezmann និង​Paul Pogba ។ បារាំងជាក្រុមមួយដែលល្អក្នុង​World Cup ឆ្នាំ​ 2018 នេះ​ ដោយប្រកួតចំនួន​ 6. ដង​ មិនដែលចាញ់​ ដោយឈ្នះ​ 5. ដង​ និងស្មើ​ 1​ ដង​ ទាត់ចូលទីបាន​ 9​ គ្រាប់​ គេទាត់ចូលចំនួន​ 4​ គ្រាប់​ ។ ចំនែកក្រុម​ បែលហ្សិចវិញ​ សំបូរកីឡាករលំដាប់ពិភពលោក​ច្រើនរូប​ និង​មានកាយសម្បទាល្អដែលមានឱកាសតែតបញ្ចូលទីបារាំងបានគ្រប់ពេល​ ។ ប្រវត្តិនៅរុស្សីនេះ​ ក្រុម​បែលហ្សិច​ ប្រកួតបាន​ 5​ ដង​ ឈ្នះ​ទាំង​ 5​ ដង​ ដោយស៊ុតចូលគេ​ 14 គ្រាប់​ គេស៊ុតចូលវិញ​ 5 គ្រាប់​ ឃើញថាមានស្ថិតិល្អជាងក្រុមបារាំង​ ។ កាលពី​ World Cup នៅ​ Mexico ឆ្នាំ​ 1986​ បារាំង​ជួបបែលហ្សិច​ ដើម្បីដណ្ដើមតំណែងលេខ​ 3 និង​ លេខ​ 4 ពេលនោះ​បែលហ្សិចចាញ់បារាំងក្នុងម៉ោងបន្ថែម​ក្នុងលទ្ធផល​ 4-2 ។ ប៉ុ​ន្ដែជំនួបចុងក្រោយក្នុងការប្រកួតមិត្តភាពនៅទីក្រុងប៉ារីស​នាថ្ងៃទី​ 07 ខែមិថុនា​ ឆ្នាំ​ 2015 កន្លងទៅនេះ​  បែលហ្សិចបានយកឈ្នះម្ចាស់ផ្ទះបារាំង​ ក្នុងលទ្ធផល​ 4-3 ដោយឈុតកីឡាករដែលកំពុងបង្ហាញខ្លូននៅ​ World Cup 2018​ នៅរុស្សីនេះ​ ។ ប្រវត្តិនៃការជួបគ្នានៃក្រុមទាំងពីរគិតចាប់តាំងពីឆ្នាំ​ 1904 មក​ ទាំងក្របខ័ណ្ឌពានរង្វាន់អន្ដរជាតិ​ និង​ ក្របខ័ណ្ឌការប្រកួតមិត្តភាព​ ក្រុមទាំងពីរធ្លាប់បានជួបគ្នា​ចំនួន​ 73 ដង​  ដោយប្រវត្តិគឺបារាំងឈ្នះបែលហ្សិច​ 24. ដង​ ស្មើ​ 19. ដង​ និងចាញ់​ 30. ដង​ ។ ចំពោះការជួបគ្នាក្នុងក​ម្រិត​ World Cup កន្លងមក​ ក្រុមទាំងពីរធ្លាប់ជួបគ្នាចំនួន​តែ​ 2​ ដង​គត់​ គឺនៅ World Cup ឆ្នាំ​ 1938 ធ្វើឡើងនៅប្រទេស​បារាំងដោយលទ្ធផល​ បារាំង​ឈ្នះបែលហ្សិច​ 3-1 ។ 48. ឆ្នាំក្រោយមក​ ការជួបម្ដងទៀតនៃក្រុមទាំងពីរគឺ​ World Cup ឆ្នាំ​ 1986​ នៅ​ មុិកសុិចកូ​ ដោយបារាំងឈ្នះ​ បែលហ្សិច​ក្នុងម៉ោងបន្ថែម ក្នុងលទ្ធផល​ 4-2. ដោយពេលនោះបារាំងមានជើងខ្លាំង​ Jean-Pierre Papin ដែលស៊ុតបញ្ចូលទី​បែលហ្សិចបានមួយគ្រាប់​ ធ្វើអោយបារាំងទទួលចំណាត់ថ្នាក់លេខ​ 3. បន្ទាប់ពី​ អាហ្សង់ទីន​ និង​ អាល្លឺម៉ង់ខាងលិច​ ។ ការជួបគ្នានៃក្រុមទាំងពីរនៅម៉ោង​ ១​ រំលងអាធ្រាត​ថ្ងៃទី​ 11 ខែកក្ដដា​ ឆ្នាំ​ 2018 ម៉ោងនៅកម្ពុជា​ ជាការជួបលើកទី​ 3​ ក្នុងប្រវត្តិបាល់ទាត់ពានរង្វាន់ពិភពលោក​ ហើយដែល​ ២​ លើកកន្លងមក​ បារាំងឈ្នះបែលហ្សិចរហូត​ ។ តើបារាំងអាចរក្សាខ្សែក្រវ៉ាត់មិនដែលចាញ់បែលហ្សិចបានលើកទី​ ៣​ ដែរឬទេ​ នៅយប់នេះ​ ? ក្រឡេកមើលសមាសភាពនៃក្រុមទាំង​ ២​ មានកីឡាករល្អដូចគ្នា​ ប៉ុន្ដែអ្វីគួរអោយកត់សម្គាល់នោះគឺ​ ក្រុមបែលហ្សិចមានកីឡាករខ្ពស់ៗជាងដែលអាចមានលទ្ធភាពតែតបញ្ចូលទីបានច្រើនជាងបារាំង​ ។ បារាំងពឹងផ្អែកលើខ្សែប្រយុទ្ធសេះផាយ​ Kylian MBappe ដែលស៊ុតបញ្ចូលទី​ក្រុមអាហ្សង់ទីនបាន​ ២​ គ្រាប់​នៅវគ្គជម្រុះ​ 16. ក្រុម​ ។ ចំពោះបែលហ្សិចវិញ​ បានទម្លាក់ក្រុមជើងខ្លាំងប្រេសុីលចេញពីជម្រើស​ 8. ចុងក្រោយ​ក្នុងលទ្ធផល​ 2-1 ដ៍គួរអោយភ្ញាក់ផ្អើល​ ទោះបីជាយើងឃើញថា​ ក្រុមប្រេសុីលលេងបានល្អយ៉ាងណាក៍ដោយ​ ។ ដូច្នេះផ្អែកលើសមាសភាពកីឡា​ ប្រវត្តិនៃការប្រកួតនៅរុស្សីនេះ​ ប្រាកដជាអាជ្ញាកណ្ដាលនឹងបន្ដរថែមម៉ោង​ 30​ នាទីជាក់ជាមិនខាន​ ។ សូមរង់ចាំទស្សនាទាំងអស់គ្នា​ ។