Russia-Vs-Ukraine

Russia-Vs-Ukraine

NGAUV BORINA

Ukraine News UK និង Daily Mail ផ្សាយថា ខ្មាន់កាំភ្លើង លបបាញ់សាហាវបំផុត ជនជាតិកាណាដា គឺនៅតែមានជីវិត

បរទេស ៖ គេដឹងតិចតួចណាស់ អំពីអ្នកវិទ្យាសាស្ត្រកុំព្យូទ័រ ជនជាតិ កាណាដា អាយុ ៤០ ឆ្នាំ ដែលបានចូលរួម ជាមួយកងទ័ពអ៊ុយក្រែន ដើម្បីប្រយុទ្ធប្រឆាំង នឹងការឈ្លានពានរបស់រុស្ស៊ី ប៉ុន្តែ Wali ដូចដែលគាត់ត្រូវបានគេស្គាល់ ឥឡូវនេះ គឺជាប្រធានបទ នៃសមរភូមិ PR រវាងភាគីទាំងពីរ រុស្ស៊ី និងអ៊ុយក្រែន ។

យោងតាមវេបសាយ Marca ចេញផ្សាយកាលពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២២ បានឱ្យដឹងថា ចាត់ទុកថា ជាអ្នកលបបាញ់ដ៏ល្អបំផុត នៅក្នុងពិភពលោក ការឃោសនារបស់រុស្ស៊ី បានប្រកាសថា Wali ត្រូវបានសម្លាប់ដោយទាហានរុស្ស៊ី ខណៈដែលជម្លោះ នៅក្នុងតំបន់បានបន្ត ។ គេបានផ្សាយថា អ្នកលបបាញ់ជនជាតិ កាណាដា Wali ត្រូវបានគេដាក់ឈ្មោះថា “អ្នកលបបាញ់សាហាវបំផុត របស់ពិភពលោក” ដែលត្រូវបានសម្លាប់ ដោយកងកម្លាំងរុស្ស៊ីត្រឹមតែ ២០នាទី បន្ទាប់ពីការចូលធ្វើសកម្មភាព នៅទីក្រុង Mauripol ។

ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ សារព័ត៌មាន Ukraine News UK និង Daily Mail ទាំងពីរបានសម្លឹងមើលទៅធានាដល់ប្រជាជនអ៊ុយក្រែនថា Wali នៅតែមានជីវិត និងតស៊ូប្រឆាំងនឹង ការឈ្លានពានរបស់រុស្ស៊ី។

គាត់ត្រូវបានគេពិពណ៌នាថា ជាអ្នករើសអើងជាតិសាសន៍ ដោយសារតែការពិតគាត់ហាក់ ដូចជាចូលចិត្តការបាញ់ សម្លាប់ពួកសកម្មប្រយុទ្ធអ៊ីស្លាម ខណៈអ្នកដែលស្គាល់គាត់បានពណ៌នាថា “មិនមានស្ថេរភាពផ្លូវចិត្ត” ។

ចំណែកនៅក្នុងប្រព័ន្ធផ្សព្វផ្សាយ របស់ប្រទេសអ៊ុយក្រែន Wali ត្រូវបានគេដាក់ឈ្មោះថា ជាវីរៈបុរស ដោយបានសម្លាប់ ទាហានរុស្ស៊ី ១១នាក់ ចាប់តាំងពីបានឈានជើង ចូលក្នុងប្រទេសអ៊ុយក្រែន ៕

#khempire

Report Page