Russia Vs Ukraine

Russia Vs Ukraine

NGAUV BORINA

សង្រ្គាមរុស្ស៊ី VS អ៊ុយក្រែន៖ វិនាសកម្មនៅអ៊ុយក្រែន គឺបណ្តាលមកពីអាម៉េរិក និងសម្ព័ន្ធមិត្ត NATO ដោយហេតុថា ៖

១-អាម៉េរិក និងសម្ព័ន្ធមិត្ត NATO គឺជាអ្នកនៅពីក្រោយខ្នងនៃសង្រ្គាមមួយនេះ 

២-អាម៉េរិក និងសម្ព័ន្ធមិត្ត NATO មានចេតនាទាត់ចោលនូវរាល់សំណើរបស់រុស្ស៊ី ពាក់ព័ន្ធនឹងអ៊ុយក្រែន និងមិនបានគិតពីសន្តិសុខតំបន់ និងពិភពលោកឡើយ

៣-អាម៉េរិក និងសម្ព័ន្ធមិត្ត NATO បានរុញច្រានឲ្យអ៊ុយក្រែនធ្លាក់ទៅក្នុងជ្រោះយ៉ាង ជ្រៅនៃសង្រ្គាមជាមួយមហាអំណាចចាស់វស្សាមួយនេះ ដោយមិនបានប៉ាន់ ប្រមាណខ្លួន

៤-អាម៉េរិក និងសម្ព័ន្ធមិត្ត NATO រងចាំទទួលជ័យភ័ណ្ឌ និងការលក់អាវុធ ។

https://telegra.ph/Swift-Russia-02-27

តើ​ប្រព័ន្ធ Swift ជា​អ្វី ហើយ​ហេតុ​អ្វី​បានជា​ការ​ហាមប្រាម ឬ​កាត់​ផ្តាច់​រុ​ស្ស៊ី ចេញពី​ប្រព័ន្ធ​ផ្ទេរ​ប្រាក់​អន្តរជាតិ SWIFT មាន​សារៈសំខាន់​ដូច្នេះ?

​ប្រព័ន្ធ Swift ឬ «Society for Worldwide Interbank Financial Telecommunication» គឺជា​ប្រព័ន្ធ​ផ្ញើ​សារ​ដែល​មាន​សុវត្ថិភាព ដែល​ធ្វើ​ឲ្យ​ការ​ទូទាត់​ឆ្លង​ប្រទេស​លឿន រហ័ស និង​អាច​ធ្វើ​ទៅ​បាន ដែល​អាច​អនុញ្ញាត​ឲ្យ​ធ្វើ​ពាណិជ្ជកម្ម​អន្តរជាតិ​បាន​ស្រួល​។

​មាន​មូលដ្ឋាន​នៅ​ប្រទេស​បែ​ល​ហ្សិ​ក វា​ជួយ​សម្រួល​ប្រតិបត្តិការ​រវាង​ធនាគារ និង​ស្ថាប័នហិរញ្ញវត្ថុ​ជាង ១១,០០០ នៅ​ទូ​ទាំង​ពិភពលោក​។

វា​ដើរតួ​នាទី​យ៉ាង​សំខាន់​ក្នុង​ការ​ជួយ​ដល់​សេដ្ឋកិច្ច​ពិភពលោក ប៉ុន្តែ​មិន​មាន​សិទ្ធិ​អំណាច​ក្នុង​ការ​សម្រេចចិត្ត​ដាក់​ទណ្ឌកម្ម​ដោយ​ខ្លួនឯង​នោះ​ទេ​។

ធនាគារ​ដែល​រង​ផល​ប៉ះពាល់​មិន​ត្រូវ​បាន​គេ​បញ្ចេញ​ឈ្មោះ​ភ្លាម​ៗ​នោះ​ទេ ប៉ុន្តែ​អ្នកនាំពាក្យ​អា​ល្លឺ​ម៉​ង់​បាន​និយាយ​ថា ពួក​គេ​នឹង​រួម​បញ្ចូល «​ទាំងអស់​ដែល​ត្រូវ​បាន​ដាក់​ទណ្ឌកម្ម​រួច​ហើយដោយ​សហគមន៍​អន្តរជាតិ ក៏​ដូច​ជា​ស្ថាប័ន​ផ្សេង​ទៀត​ប្រសិនបើ​ចាំបាច់​» ។ ការ​ដក​ចេញពី​ប្រព័ន្ធ​ទូទាត់​ហិរញ្ញវត្ថុ​អន្តរជាតិ Swift ត្រូវ​បាន​ចាត់​ទុក​ថា​ជា​ការ​ទប់ស្កាត់​យ៉ាង​ខ្លាំងក្លា ដោយសារ​តែ​ធនាគារ​ស្ទើរតែ​ទាំងអស់​ប្រើប្រាស់​ប្រព័ន្ធ​នេះ ។

វិធានការ​នេះ​ត្រូវ​បាន​យល់ព្រម​ដោយ​សហរដ្ឋអាមេរិក ចក្រភព​អង់គ្លេស អឺរ៉ុប និង​កា​ណា​ដា​៕

#khempire 

Join 👉 https://t.me/khempire

Report Page