Moha-Khempire-Group
KHempire
✨សម្រាប់អ្នកដែលធ្លាប់ធ្វើការ Live ពីមុនមក ប្រាកដជាដឹងហើយថា ការ Live មិនមែនគ្រាន់តែជារឿងលេងៗប៉ុណ្ណោះទេ ហើយដើម្បីឲ្យការ Live នោះទៅដោយរលូន មានឧបករណ៍សំខាន់ៗមួយចំនួន ដែលអ្នកមិនគួរមើលរំលង។
ដូចនេះហើយ តើឧបករណ៍ទាំងនោះមានអ្វីខ្លះ? ហើយហេតុអ្វីបានជាវាចាំបាច់ម្ល៉េះ?
🔸ទូរស័ព្ទ/កុំព្យូទ័រ៖ អ្នកអាចជ្រើសរើសប្រើទូរស័ព្ទដៃ ឬកុំព្យូទ័រដើម្បី ធ្វើការ Live ក្នុងហ្វេសប៊ុក។ ប្រសិនបើអ្នកប្រើទូរស័ព្ទ អ្នកគួរជ្រើសប្រើទូរស័ព្ទ ២ គ្រឿងជាជាង ១ គ្រឿង ព្រោះអ្នកនឹងត្រូវការអានខមិន ដែលអតិថិជនបានសរសេរ ក្នុងពេល Live ឬដើម្បីឆែកមើលគុណភាពវីដេអូ Live របស់អ្នក ថាតើវារអាក់រអួល មិនច្បាស់ ឬមានបញ្ហាត្រង់ណា។ សម្រាប់កុំព្យូទ័រវិញ អ្នកនឹងមានលទ្ធភាពក្នុងការបង្ហាញរូបភាព វីដេអូដែលបានថតទុកជាមុន និងមុខងារចាំបាច់ដទៃទៀត ដែលទូរស័ព្ទមិនអាចធ្វើបាន។
🔸ភ្លើង/កងភ្លើង LED៖ ប្រសិនបើអ្នកចង់បានការ Live វីដេអូ ដែលមានគុណភាព និងផ្តល់រូបភាពភ្លឺត្រជាក់ភ្នែក អ្នកគួរគិតវិនិយោគលើការទិញភ្លើង ឬកងភ្លើង LED។ អ្នកត្រូវដឹងថា គ្មានអ្នកណាចូលចិត្តមើលវីដេអូងងឹតៗនោះទេ ហេតុនេះហើយ ដើម្បីឲ្យការ Live វីដេអូរបស់អ្នកមានគុណភាពខ្ពស់ និងឈ្នះដាច់គូរប្រជែងរបស់អ្នក អ្នកគួរសម្រេចចិត្តវិនិយោគទៅលើឧបករណ៍នេះហើយ។
🔸ជើងកាម៉េរា/ជើងទ្រទូរស័ព្ទ៖ តើអ្នកដែលឃើញវីដេអូ Live ដែលញ័រៗ មើលហើយធ្វើឲ្យអ្នកវិលមុខដែរឬទេ? ហ្នឹងហើយ គឺជាវីដេអូដែលមិនប្រើ Tripod ឬជើងទ្រទូរស័ព្ទ។ អតិថិជនគោលដៅអ្នក នឹងអូសរំលងការ Live របស់អ្នក ប្រសិនបើពួកគេមើលឃើញថាវាមិនមានគុណភាព ឬរញីរញ័រ។ ដូចនេះ អ្នកគួរចាប់ផ្តើមគិតប្រើជើងទ្រទូរស័ព្ទ ឬ ជើងកាម៉េរាហើយ។
🔸មេក្រូហ្វូន៖ ឧបរណ៍នេះគឺចាំបាច់ខ្លាំងណាស់ ព្រោះអ្នកមើល Live វីដេអូលើហ្វេសប៊ុក មិនមែនមើលតែសកម្មភាពអ្នកតែប៉ុណ្ណោះទេ តែពួកគេក៏ស្តាប់ទៅលើអ្វី ដែលអ្នកនិយាយផងដែរ។ ការ Live វីដេអូ ដែលមានសម្លេងលឺច្បាស់ មិនគ្រលរ នឹងជួយធ្វើឲ្យការផ្សព្វផ្សាយលក់ផលិតផលរបស់អ្នក មិនមានការរំខានពីសម្លេងមិនច្បាស់។
🔸ខ្សែតសម្រាប់សាកថ្ម សម្លេង និងវីដេអូផ្សេងៗ៖ ជាធម្មតា ការ Live នីមួយៗត្រូវចំណាយពេលយូរ អាចធ្វើឲ្យឧបរកណ៍ ដែលអ្នកប្រើទាំងឡាយអស់ថ្មដាច់ការ Live ពាក់កណ្តាលផ្លូវ ធ្វើឲ្យអ្នកមើលអ្នកគ្មានអារម្មណ៍ចង់តាមដានតទៅទៀត។
យ៉ាងណាមិញ ប្រសិនបើអ្នកនៅតែមានចម្ងល់ និងបញ្ហាទាក់ទងនឹងការ Live ក្នុងហ្វេសប៊ុក សូមទាក់ទងមកពួកយើងដើម្បីទទួលការប្រឹក្សាបន្ថែមឥលូវនេះ!
---------------------------
យើងមានសេវាកម្ម share Live ចូលគ្រុបធំជាងគេក្នុងប្រទេសកម្ពុជា សំរាប់ព័ត៌មានបន្ថែម អ្នកអាចទាក់ទងមកយើងខ្ញុំផ្ទាល់៖
ទំនាក់ទំនងលេខទូរស័ព្ទ
☎️ 099818756
☎️ 097 755 9776