KICPAA326

KICPAA326

KICPAA

នៅថ្ងៃព្រហស្បតិ៍ ១២កើត ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៤ ខែកញ្ញា គ.ស.២០២៥ និយ័តករគណនេយ្យនិងសវនកម្ម(ន.គ.ស.) សហការជាមួយ វិទ្យាស្ថានគណនេយ្យករជំនាញ និងសវនករកម្ពុជា(វ.គ.ស.ក.) និង ACCA Cambodia បានរៀបចំវេទិកាជាតិគណនេយ្យឆ្នាំ២០២៥ក្រោមប្រធានបទ "សុខដុមនីយកម្មបទប្បញ្ញត្តិ៖ ការរាយការណ៍ព័ត៌មានចីរភាព និងរបាយការណ៍ហិរញ្ញវត្ថុឌីជីថល" នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។ វេទិកានេះត្រូវបានរៀបចំឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់បើកវេទិការដោយ ឯកឧត្តម អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សា អ.ស.ហ. និងផ្តល់សុន្ទរកថាស្វាគមន៍ដោយ ឯកឧត្តមបណ្ឌិត ងី តាយី រដ្ឋលេខាធិការនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាសមាជិកក្រុមប្រឹក្សា អ.ស.ហ. អមដោយ ឯកឧត្តម ប៊ូ ថារិន អគ្គនាយកនៃនិយ័តករគណនេយ្យនិងសវនកម្ម។

វេទិកានេះផ្តោតជាសំខាន់ទៅលើ៖

- ការពិភាក្សាពីវឌ្ឍនភាពជាតិ 

- បង្កើតចក្ខុវិស័យយុទ្ធសាស្ត្ររួមដំណើរទៅមុខសម្រាប់វិស័យគណនេយ្យ និងសវនកម្ម 

- បង្ហាញពីសក្តានុពលរបស់ស្តង់ដាចីរភាព និងរបាយការណ៍ហិរញ្ញវត្ថុឌីជីថល ក្នុងការចូលរួមជំរុញការរីកចម្រើនក្នុងវិស័យហិរញ្ញវត្ថុ 

- ឱកាស បញ្ហាប្រឈម និងចំណេះដឹងដែលទទួលបាន ពីការអនុវត្តស្តង់ដារបាយការណ៍ហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជា (CIFRS) ស្តង់ដារបាយការណ៍ហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជាសម្រាប់សហគ្រាសធុនតូច និងមធ្យម (CIFRS for SMEs) និងក្របខណ្ឌកាត់បន្ថយការរាយការណ៍ហិរញ្ញវត្ថុកម្ពុជា (CRFRF)

- រក្សាស្ថេរភាពហិរញ្ញវត្ថុ ដែលជាគោលការណ៍ស្នូលនៃគោលនយោបាយអភិវឌ្ឍន៍ FinTech នៃព្រះរាជាណាចក្រកម្ពុជា។

សម្រាប់ វ.គ.ស.ក. មានការចូលរួមដោយ លោក ឃុន ដារិទ្ធ ប្រធានក្រុមប្រឹក្សាភិបាលនៃ វ.គ.ស.ក. លោក នៅ រ៉េមី អនុប្រធានក្រុមប្រឹក្សាភិបាលនៃ វ.គ.ស.ក. និងសមាជិកក្រុមប្រឹក្សាភិបាល ព្រមទាំងលេខាធិការដ្ឋាន វ.គ.ស.ក. ។ 


វេទិកានេះមានការអញ្ជើញចូលរួមដោយ ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ព្រមទាំងឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំ និងមន្ត្រីនៃអង្គភាពក្រោមឱវាទក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្រសួង-ស្ថាប័ន ពាក់ព័ន្ធនានា និងមានការចូលរួមពីសំណាក់ សហគ្រាស អង្គភាពមិនស្វែងរកប្រាក់ចំណេញ និងភ្ញៀវកិត្តិយសជាតិនិងអន្តរជាតិ ប្រមាណ១២៤២នាក់។

More details, please download: https://shorturl.at/YBkXl


On Thursday, September 4, 2025, at Diamond Island Convention and Exhibition Center, Accounting and Auditing Regulator (ACAR), in collaboration with Kampuchea Institute of Certified Public Accountants and Auditors (KICPAA) and ACCA Cambodia, co-organized the Cambodia Accounting Forum 2025 under the theme “Regulatory Harmonization: Sustainability Reporting and Digital Financial Reporting”. This forum was highly presided over by H.E. Dr. AUN Pornmoniroth, Deputy Prime Minister, Minister of Economy and Finance, and Chairman of the Non-Bank Financial Services Authority (FSA), and was welcomed by H.E. Dr. NGY Tayi, Secretary of State of the Ministry of Economy and Finance, and the member of the Non-Bank Financial Services Authority, accompanied by H.E. BOU Tharin, Director General of the Accounting and Auditing Regulator.

This forum focuses on:

-Discussion on National Development Progress

-Formulation of a Shared Strategic Vision for the Advancement of the Accounting and Auditing Profession

-Highlighting the Potential of Sustainability Standards and Digital Financial Reporting in Driving Growth within the Financial Sector

-Exploring Opportunities, Challenges, and Lessons Learned from the Implementation of the Cambodia International Financial Reporting Standards (CIFRS), the Cambodia International Financial Reporting Standards for Small and Medium-sized Enterprises (CIFRS for SMEs), and the Cambodia Reduced Financial Reporting Framework (CRFRF)

-Ensuring Financial Stability as a Core Principle of the FinTech Development Policy of the Kingdom of Cambodia.


The participants from KICPAA include Mr. Khun Darith, President of KICPAA, Mr. Neou Remy, Vice President of KICPAA, and GC members, as well as the secretariat.  

This forum is attended by His and Her Excellencies, the Secretary of State and Under-Secretary of State, as well as management and officials from the Ministry of Economy and Finance, representatives from other relevant line ministries, business owners, representatives of not-for-profit entities, and esteemed guests from both national and international backgrounds, totaling 1242 participants.

More details, please download: https://shorturl.at/YBkXl

Report Page