KICPAA247
KICPAA
សេចក្តីជូនដំណឹងស្តីពីការប្រឡងកម្មវិធីសិក្សាបច្ចេកទេសគណនេយ្យសម្រាប់ឆ្នាំ២០២៥
វិទ្យាស្ថានគណនេយ្យករជំនាញនិងសវនករកម្ពុជា (វ.គ.ស.ក.) មានសេចក្តីសោមនស្សរីករាយសូមជម្រាបជូនដល់សិស្សនិស្សិត សមាជិក បុគ្គលិក និងមន្ត្រីរាជការ ឱ្យបានជ្រាបថា ការប្រឡងកម្មវិធីសិក្សាបច្ចេកទេសគណនេយ្យ នឹងចាប់ផ្តើមការប្រឡងជារៀងរាល់ខែគិតចាប់ពីខែមករា សម្រាប់កម្រិតមូលដ្ឋានគ្រឹះ គិតចាប់ពីមុខវិជ្ជាទី១ ដល់មុខវិជ្ជាទី៤ និងកម្រិតបច្ចេកទេស គិតចាប់ពីមុខវិជ្ជាទី៥ ដល់មុខវិជ្ជាទី៨ នៅ វ.គ.ស.ក. ផ្ទាល់។ ខាងក្រោមនេះគឺជា កាលបរិច្ឆេទចុះឈ្មោះ ព័ត៌មាន និងកាលវិភាគប្រឡងប្រចាំឆ្នាំ២០២៥ ៖
• កាលបរិច្ឆេទបើកទទួលការចុះឈ្មោះសម្រាប់ការប្រឡងនឹងចាប់ផ្តើមពីថ្ងៃផ្សាយដំណឹងនេះតទៅ។
• ដើម្បីចុះឈ្មោះប្រឡងសូមស្គេន QR ខាងក្រោមរួចបំពេញព័ត៌មាន។ ក្រុមការងាររបស់យើងខ្ញុំនឹងទាក់ទងទៅលោកអ្នកដើម្បីណែនាំពីការចុះឈ្មោះប្រឡងក្នុងវេបសាយ ATQ។ លោកអ្នកនឹងទទួលបានការណែនាំស្តីពីការប្រឡងបន្ទាប់ពីបានចុះឈ្មោះប្រឡងរួចរាល់។ ដោយសារកន្លែងប្រឡងមានកំណត់ ដូច្នេះលោកអ្នកដែលចុះឈ្មោះមិនបានសម្រេចក្នុងការប្រឡងសម្រាប់ខែណាមួយ នឹងត្រូវលើកទៅក្នុងខែបន្ទាប់ដោយស្វ័យប្រវត្តិ។
• ព័ត៌មានលម្អិតអំពីកាលបរិច្ឆេទប្រឡងមានក្នុងសេចក្តីជូនដំណឹងខាងក្រោម។
ទាញយកសេចក្តីជូនដំណឹង៖ https://shorturl.at/36Uls
ព័ត៌មានទាំងអស់នឹងត្រូវបានទាក់ទងតាមរយៈអ៊ីមែល SMS តេឡេក្រាម និងវេបសាយ ATQ ដោយផ្ទាល់។ សិស្សនិស្សិត សមាជិក បុគ្គលិក និងមន្ត្រីរាជការដែលមានចំណាប់អារម្មណ៍អាចទាក់ទងមកយើងខ្ញុំតាមរយៈទំនាក់ទំនងអ៊ីមែល: atq@kicpaa.org និងលេខទូរសព្ទ(តេឡេក្រាម): ០១៧ ៤៩៣ ១៤០។
ANNOUNCEMENT ATQ EXAMINATION FOR THE EXAM YEAR 2025
Kampuchea Institute of Certified Public Accountants and Auditors (KICPAA) is pleased to announce to all students, members, staff, and civil servants that the ATQ Examination will be conducted starting from January 2025 for principal level (TQ1 to TQ4) and technical level (TQ5 and TQ8) at the KICPAA office. The registration dates, information, and schedule of the 2025 exam can be found below:
• The exam registration will start from the date of this announcement.
• To register for the exam, please scan the QR below and fill in the information. Our team will contact you to guide you on examination registration in the ATQ system. You will receive the examination guidelines after completing the registration. As the exam seats are limited, those who fail the registration for the exam in any batch will be re-registered for the next exam schedule automatically.
• The details of the examination schedule are attached in the official announcement below.
Download the official announcement: https://shorturl.at/36Uls
All information will be directly contacted via email, message, telegram, and the ATQ system. Interesting students, members, staff, and civil servants can contact us via the contact information below.
Email: atq@kicpaa.org
Phone number (with telegram): 017 493 140