KICPAA236
KICPAA
សូមអញ្ជើញចុះឈ្មោះចូលរួមសិក្ខាសាលាអនឡាញឥតគិតថ្លៃជាមួយ វ.គ.ស.ក. ក្រោមប្រធានបទ “ការផ្ទេរថ្លៃ” នៅថ្ងៃអង្គារ ទី១៩ ខែវិច្ឆិកា គ.ស.២០២៤ វេលាម៉ោង ៩:០០ ដល់ ម៉ោង ១១:០០
សូមចុះឈ្មោះតាមរយៈតំណភ្ជាប់៖ https://shorturl.at/wUVJ5
ក្រោមកិច្ចសហប្រតិបត្តិការជាមួយអគ្គនាយកដ្ឋានពន្ធដារ វិទ្យាស្ថានគណនេយ្យករជំនាញ និងសវនករកម្ពុជា (វ.គ.ស.ក.) នឹងរៀបចំសិក្ខាសាលាអនឡាញស្តីអំពី “ការផ្ទេរថ្លៃ” នៅថ្ងៃអង្គារ ទី១៩ ខែវិច្ឆិកា គ.ស.២០២៤ ដោយមានការអញ្ជើញចូលរួមពីវាគ្មិនកិត្តិយសតំណាងពីអគ្គនាយកដ្ឋានពន្ធដារ លោក ទ្រី ច័ន្ទតារារិទ្ធ, អនុប្រធានការិយាល័យនៃនាយកដ្ឋានសវនកម្មសហគ្រាស នៃអគ្គនាយកដ្ឋានពន្ធដារ។ សិក្ខាសាលានេះ មានគោលបំណងបង្ហាញឱ្យអ្នកជាប់ពន្ធ សាធារណជន ទាំងអស់បានយល់អំពីបទប្បញ្ញតិ្តពាក់ព័ន្ធនឹងការផ្ទេរថ្លៃ ទិដ្ឋភាពទូទៅស្តីពីការផ្ទេរថ្លៃ សារៈសំខាន់នៃការផ្ទេរថ្លៃ កត្តាកំណត់ភាពដែលអាចធៀបបាន វិធីសាស្រ្តផ្ទេរថ្លៃ និងការកាន់កាប់រក្សាទុកឯកសារ
សិក្ខាសាលានេះ រៀបចំសម្រាប់សមាជិកនៃ វ.គ.ស.ក. គណនេយ្យករ សវនករ បុគ្គលិកផ្នែកហិរញ្ញវត្ថុ ថ្នាក់គ្រប់គ្រង ភ្នាក់ងារសេវាកម្មពន្ធ សិស្ស និស្សិត និងអ្នកជាប់ពន្ធ។
បញ្ជាក់៖ សិក្ខាសាលាអនឡាញនេះ ធ្វើឡើងជាភាសាខ្មែរ និងមានការបកប្រែជាភាសាអង់គ្លេស។ សមាជិកនៃ វ.គ.ស.ក. ចូលរួមសិក្ខាសាលាអនឡាញនេះនឹងទទួលបាន CPD 2 ម៉ោង។

Don’t miss the chance to our KICPAA free-of-charge webinar on “Transfer Pricing” on Tuesday, 19 November 2024 from 9:00 AM to 11:00 AM.
Register Link: https://shorturl.at/wUVJ5
In the collaboration with the General Department of Taxation, the Kampuchea Institute of Certified Public Accountants and Auditors (KICPAA) will host a webinar on “Transfer Pricing” on Tuesday, 19 November 2024 from 9:00 AM to 11:00 AM with our speaker, representative of General Department of Taxation, Mr. Try Chandararith, Deputy Chief of Bureau of Department of Enterprise Audit. The purpose of this webinar is to inform taxpayers and the general public about the regulations related to transfer pricing, an overview of transfer pricing, the importance of transfer pricing, comparability factors, transfer pricing methodologies, and documentation requirements.
This webinar is designed for KICPAA Members, accountants, auditors, finance department, Managers, tax agencies, students, and taxpayers.
Note: There will be interpretations from Khmer to English. KICPAA Members are encouraged to join the webinar to get 2 CPD hours.