KICPAA235

KICPAA235

KICPAA

សូមអញ្ជើញចុះឈ្មោះចូលរួមសិក្ខាសាលាអនឡាញឥតគិតថ្លៃជាមួយ វ.គ.ស.ក. ក្រោមប្រធានបទ “សៀវភៅណែនាំស្ដីពីបែបបទនិងនីតិវិធីនៃការធ្វើសវនកម្មពន្ធដារសម្រាប់មន្រ្តីពន្ធដារ និងអ្នកជាប់ពន្ធ” នៅថ្ងៃអង្គារ ទី១២ ខែវិច្ឆិកា គ.ស.២០២៤ វេលាម៉ោង ៩:០០ ដល់ ម៉ោង ១១:០០

សូមចុះឈ្មោះតាមរយៈតំណភ្ជាប់៖ https://shorturl.at/F743m

ក្រោមកិច្ចសហប្រតិបត្តិការជាមួយអគ្គនាយកដ្ឋានពន្ធដារ វិទ្យាស្ថានគណនេយ្យករជំនាញ និងសវនករកម្ពុជា (វ.គ.ស.ក.) នឹងរៀបចំសិក្ខាសាលាអនឡាញស្តីអំពី “សៀវភៅណែនាំស្ដីពីបែបបទនិងនីតិវិធីនៃការធ្វើសវនកម្មពន្ធដារសម្រាប់មន្រ្តីពន្ធដារ និងអ្នកជាប់ពន្ធ” នៅថ្ងៃអង្គារ ទី១២ ខែវិច្ឆិកា គ.ស.២០២៤ ដោយមានការអញ្ជើញចូលរួមពីវាគ្មិនកិត្តិយសតំណាងពីអគ្គនាយកដ្ឋានពន្ធដារ លោកស្រី អ៊ុក ប៊ូលីតា, អនុប្រធានការិយាល័យនៃនាយកដ្ឋានសវនកម្មសហគ្រាស នៃអគ្គនាយកដ្ឋានពន្ធដារ។ សិក្ខាសាលានេះ មានគោលបំណងបង្ហាញឱ្យអ្នកជាប់ពន្ធ សាធារណជន ទាំងអស់បានយល់អំពីទិដ្ឋភាពទាំងស្រុងនៃមុខងារសវនកម្មពន្ធដារ ប្រភេទសវនកម្មពន្ធដារ បែបបទនិងនីតិវិធីនៃការធ្វើសវនកម្មពន្ធដារតាមប្រភេទសវនកម្មពន្ធដារនីមួយៗ និងបែបបទនិងនីតិវិធីនៃការតវ៉ា សិទ្ធិ អំណាច និងកាតព្វកិច្ចរបស់រដ្ឋបាលសារពើពន្ធនិងអ្នកជាប់ពន្ធ ក្រមសីលធម៌ វិន័យ និងវិជ្ជាជីវៈ យន្តការតាមដាន ត្រួតពិនិត្យ និងវាយតម្លៃ និងយន្តការរាយការណ៍ និងប្តឹង។

សិក្ខាសាលានេះ រៀបចំសម្រាប់សមាជិកនៃ វ.គ.ស.ក. គណនេយ្យករ សវនករ បុគ្គលិកផ្នែកហិរញ្ញវត្ថុ ថ្នាក់គ្រប់គ្រង ភ្នាក់ងារសេវាកម្មពន្ធ សិស្ស និស្សិត និងអ្នកជាប់ពន្ធ។

បញ្ជាក់៖ សិក្ខាសាលាអនឡាញនេះ ធ្វើឡើងជាភាសាខ្មែរ និងមានការបកប្រែជាភាសាអង់គ្លេស។ សមាជិកនៃ វ.គ.ស.ក. ចូលរួមសិក្ខាសាលាអនឡាញនេះនឹងទទួលបាន CPD ២ ម៉ោង។

Don’t miss the chance to our KICPAA free-of-charge webinar on “Standard Operating Procedure (SOP) of Tax Audit for Tax Officers and Taxpayers” on Tuesday, 12 November 2024 from 9:00 AM to 11:00 AM.  

Register Link: https://shorturl.at/F743m

In the collaboration with the General Department of Taxation, the Kampuchea Institute of Certified Public Accountants and Auditors (KICPAA) will host a webinar on “Standard Operating Procedure (SOP) of Tax Audit for Tax Officers and Taxpayers” on Tuesday, 12 November 2024 from 9:00 AM to 11:00 AM with our speaker, representative of General Department of Taxation, Mrs. Ouk Polita, Deputy Chief of Bureau of Department of Enterprise Audit. The purpose of the webinar is to inform taxpayers and the general public about the tax audit function, types and rules & procedures of tax audit, rights, authority and obligations, code of conduct and professionalism, monitoring and evaluation mechanisms, and reporting and appeal mechanism.  

This webinar is designed for KICPAA Members, Accountants, Auditors, Finance department, Managers, Tax agencies, Students, and Taxpayers.  

Note: There will be interpretations from Khmer to English. KICPAA Members are encouraged to join the webinar to get 2 CPD hours. 



Report Page