KICPAA231
KICPAA
សេចក្តីជូនដំណឹងស្តីពី ការប្រឡងកម្មវិធីសិក្សាបច្ចេកទេសគណនេយ្យសម្រាប់ឆ្នាំ២០២៤
វិទ្យាស្ថានគណនេយ្យករជំនាញនិងសវនករកម្ពុជា (វ.គ.ស.ក.) មានសេចក្តីសោមនស្សរីករាយសូមជម្រាបជូនដល់សិស្ស និស្សិត សមាជិក បុគ្គលិក និងមន្ត្រីរាជការ ឱ្យបានជ្រាបថា ការប្រឡងកម្មវិធីសិក្សាបច្ចេកទេសគណនេយ្យ នឹងចាប់ផ្តើមការប្រឡងជារៀងរាល់ខែគិតចាប់ពីខែមករា សម្រាប់កម្រិតមូលដ្ឋានគ្រឹះ គិតចាប់ពីមុខវិជ្ជាទី១ ដល់មុខវិជ្ជាទី៤ និងកម្រិតបច្ចេកទេស គិតចាប់ពីមុខវិជ្ជាទី៥ ដល់មុខវិជ្ជាទី៨ នៅ វ.គ.ស.ក. ផ្ទាល់។ ការប្រឡងក្នុងខែវិច្ឆិកា នឹងប្រព្រឹត្តទៅនៅថ្ងៃទី២៦-២៧-២៨-២៩ ខែវិច្ឆិកា ឆ្នាំ២០២៤ ។ កាលបរិច្ឆេទបើកទទួលការចុះឈ្មោះសម្រាប់ការប្រឡងខែវិច្ឆិកា ឆ្នាំ២០២៤ ចាប់ផ្តើមពីថ្ងៃផ្សាយដំណឹងនេះរហូតដល់ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៤។
លោកអ្នកក៏អាចចុះឈ្មោះសម្រាប់ការប្រឡងក្នុងខែបន្ទាប់ដែលអ្នកពេញចិត្តជាមុនចាប់ពីថ្ងៃជូនដំណឹងនេះតទៅ។
ព័ត៌មានលម្អិតអំពីកាលបរិច្ឆេទប្រឡងមានក្នុងសេចក្ដីជូនដំណឹងខាងក្រោម
ទាញយកសេចក្តីជូនដំណឹង៖ https://shorturl.at/IUzGD
ANNOUNCEMENT ATQ EXAMINATION FOR THE EXAM YEAR 2024
Kampuchea Institute of Certified Public Accountants and Auditors (KICPAA) is pleased to announce to all students, members, staff, and civil servants that the ATQ Examination will be conducted starting from January 2024 for principal level (TQ1 to TQ4) and technical level (TQ5 and TQ8) at KICPAA office. The November exams will be conducted for the principal level (TQ1 to TQ4) and technical level(TQ5 and TQ8). The November exams will take place on 26-27-28-29 November 2024. The registration deadline for the November exams is from the date of this announcement until 15 November 2024.
You can also register for your exam schedule in advance from the date of this announcement.
The detail of the examination schedule is attached in the official announcement below.
Download the official announcement: https://shorturl.at/IUzGD