Crocodile

Crocodile

ម៉ៅ ប៊ុនថេង

#សុំសរសេរកំណាព្យដៀលមនុស្សម្នាក់.!

ដែលមានធាតុជាសត្វក្រពេីវង្វេងបឹងនៅក្នុងខ្លួន។

@/រាល់ពេលផឹកទឹកនឹកដល់ប្រភព

បេីបានជ្រកម្លប់រកនឹកអ្នកដាំ

គឺជាគុណធម៌ល្អស្រួលចំណាំ

ហេតុអីតាគាំញ៉ាំញីដូច្នោះ។


@/កំភ្លាញច្រេីនភ្លេចគេចពីសំណាញ់

ដោយគិតថាអញមិនចាញ់ចេះខុស

ទាំងលោភទាំងល្ងង់លង់ដឹកច្រមុះ

ជោរលាយចម្រុះលុះមានតែឯង។


@/កុំរស់ហេីយស្លាប់សារសាប់ដោយមាត់

ត្រូវគិតកុំភ្លាត់មុនមាត់ហាថ្លែង 

គួរកុំនិយាយសម្តីល្វីងស្លែង 

នាំទុក្ខខ្លួនឯងចែងរឿងកំសត់។


@/អ្វីដែលមិនពិតទៅគិតបរិយាយ

ប្រឌិតក្លែងក្លាយកាយមិនប្រាកដ

ល្ងង់ធ្វេីជាចេះមិនខ្មេះបែនបត់

ឪឡូវប្រាស់ព្រាត់ព្រោះមាត់ខ្លួនឯង។


@/ពោលពាក្យបំភ្លៃទោសពៃមានពិត

យេីងគួរប្រឌិតស្និតរឿងកំប្លែង

មិនប៉ះពាល់គេរិះរេគិតក្រែង

កំហុសមានចែងកុំល្វែងទៅជិត។

(ចប់ដោយបរិបូណ៍)

https://m.facebook.com/story.php?story_fbid=pfbid029DgBvW9nY5NiLtrvkoxWqjCuJDzj2iihvtneLkNiEJ5cciCQgibceV53uP5meapQl&id=100008181046405&mibextid=Nif5oz



Report Page