KICPAA240

KICPAA240

KICPAA

កម្មវិធីអភិវឌ្ឍន៍វិជ្ជាជីវៈបន្តក្រោមប្រធានបទស្តីពី “សៀវភៅណែនាំស្ដីពីបែបបទនិងនីតិវិធីនៃការធ្វើសវនកម្មពន្ធដារសម្រាប់មន្រ្តីពន្ធដារ និងអ្នកជាប់ពន្ធ”

នៅព្រឹកថ្ងៃអង្គារ ១២កើត ខែកត្តិក ឆ្នាំរោង ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី១២ ខែវិចិ្ឆកា គ.ស. ២០២៤ ចាប់ពីម៉ោង ៩:០០ នាទីព្រឹក ដល់ ១១:០០ នាទីព្រឹក វិទ្យាស្ថានគណនេយ្យករជំនាញ និងសវនករកម្ពុជា(វ.គ.ស.ក.) បានសហការជាមួយ អគ្គនាយកដ្ឋានពន្ធដារ (អ.ព.ដ.) រៀបចំសិក្ខាសាលាអនឡាញដែលជាផ្នែកមួយនៃកម្មវិធីអភិវឌ្ឍន៍វិជ្ជាជីវ:បន្ត ស្តីពី “សៀវភៅណែនាំស្ដីពីបែបបទនិងនីតិវិធីនៃការធ្វើសវនកម្មពន្ធដារសម្រាប់មន្រ្តីពន្ធដារ និងអ្នកជាប់ពន្ធ” ដោយមានការអញ្ជើញចូលរួមពីវាគ្មិនកិត្តិយសតំណាងពីអគ្គនាយកដ្ឋានពន្ធដារ លោកស្រី អ៊ុក ប៉ូលីតា អនុប្រធានការិយាល័យនៃនាយកដ្ឋានសវនកម្មសហគ្រាស នៃអគ្គនាយកដ្ឋានពន្ធដារ។ 

សិក្ខាសាលានេះត្រូវបានរៀបចំឡើងដើម្បី៖

១. បង្ហាញឱ្យអ្នកជាប់ពន្ធ សាធារណជន ទាំងអស់បានយល់អំពីទិដ្ឋភាពទាំងស្រុងនៃមុខងារសវនកម្មពន្ធដារ ប្រភេទសវនកម្មពន្ធដារ 

២. បែបបទនិងនីតិវិធីនៃការធ្វើសវនកម្មពន្ធដារតាមប្រភេទសវនកម្មពន្ធដារនីមួយៗ និងបែបបទនិងនីតិវិធីនៃការតវ៉ា សិទ្ធិ អំណាច និង 

៣. កាតព្វកិច្ចរបស់រដ្ឋបាលសារពើពន្ធ និងអ្នកជាប់ពន្ធ ក្រមសីលធម៌ វិន័យ និងវិជ្ជាជីវៈ យន្តការតាមដាន ត្រួតពិនិត្យនិងវាយតម្លៃ និងយន្តការរាយការណ៍ និងប្តឹង។ 

សិក្ខាសាលានេះត្រូវបានធ្វើឡើងដោយជោគជ័យ និងទទួលបានការចាប់អារម្មណ៍ពីអ្នកចូលរួមសរុបចំនួន ៦០៥ នាក់។


The Continuing Professional Development (CPD) Program on “Standard Operating Procedure (SOP) of Tax Audit for Tax Officers and Taxpayers” 

On the morning of Tuesday, 12 November 2024 from 9:00 AM to 11:00 AM, The Kampuchea Institute of Certified Public Accountants and Auditors (KICPAA) in cooperation with the General Department of Taxation hosted a webinar as part of the Continuing Professional Development (CPD) Program on “Standard Operating Procedure (SOP) of Tax Audit for Tax Officers and Taxpayers” with our expert speaker, representative of General Department of Taxation, Mrs. Ouk Polita, Deputy of Department of Large Taxpayer. 

This webinar was organized 

1. to inform taxpayers and the general public about the tax audit function, types and rules

2. procedures of tax audit, rights, authority

3. obligations, code of conduct and professionalism, monitoring and evaluation mechanisms, and reporting and appeal mechanism.  

The webinar was successfully held with the interest of 605 participants.



Report Page