17-03_2024

17-03_2024

NGAUV BORINA

ទំពាំងស្នងឬស្សីដើម្បីបរិស្ថានស្អាតរបស់កម្ពុជាយើងទាំងអស់គ្នា...

នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៤នេះ សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ ប្រជាពលរដ្ឋ អាជីវករ ចូលរួមក្នុងយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក បានចំនួន ៦.៨៩៦នាក់  បន្ថែមទៀត នេះបើតាមការឱ្យដឹងពីរបាយការណ៍កើនឡើងនៃចំនួនអ្នកចូលរួមក្នុងយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ក្រោមប្រធានបទ «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» ដែលក្នុងនោះរួមមាន សាលារៀន ចំនួន ២៨សាលា តាមរយៈការចូលរួមពីលោកគ្រូអ្នកគ្រូ ចំនួន ២២៧នាក់ សិស្សានុសិស្ស ចំនួន ៦.៥៥៨នាក់ ប្រជាពលរដ្ឋ/អាជីវករ ចំនួន ១១១នាក់ ក្នុងចំណោមរាជធានី-ខេត្ត ចំនួន ៤ រួមមាន រាជធានីភ្នំពេញ ខេត្តត្បូងឃ្មុំ ខេត្តក្រចេះ និងខេត្តព្រះវិហារ៕

...

https://telegra.ph/16-02-2024-03-16

Report Page