17-03-2024

17-03-2024

NGAUV BORINA

អនុវត្តតាមអនុសាសាន៍ដ៏ខ្ពង់ខ្ពស់សម្តេចធិបតី ហ៊ុន ម៉ាណែត អនុវត្តបាន...

ខេត្តពោធិ៍សាត់ ៖ ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៤ស្ដីពី លទ្ធផលការបង្រ្កាបបទល្មើសកាប់រុករានទន្ទ្រានព្រៃយកដីរដ្ឋដើម្បីធ្វើជាកម្មសិទ្ធសម្រាប់ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៤

១.ការប្រើប្រាស់កម្លាំងសរុប  ៧៨៩នាក់ ដឹកនាំដោយអភិបាលរងខេត្តពោធិ៍សាត់ ៩នាក់ និងនាយករងរដ្ឋបាល ១នាក់។

២-ក្រុមចុះប្រតិបត្តការថ្ងៃនេះមានចំនួន ៨ក្រុម ៥៩១នាក់ ក្នុងនោះ៖ អភិបាលរងខេត្តពោធិ៍សាត់ ៤នាក់, មន្ត្រីរដ្ឋបាលខេត្តពោធិ៍សាត់ ១១នាក់, មន្ត្រីរដ្ឋបាលស្រុក ២០នាក់, កម្លាំងនគរបាល ១៧០នាក់, កម្លាំងកងរាជអាវុធហត្ថ ២០១នាក់, កម្លាំងប្រតិបត្តិការសឹករងខេត្តពោធិ៍សាត់ ៤៨នាក់ មន្ទីរជំនាញបរិស្ថាន, មេព្រៃ ៣០នាក់, អាជ្ញាធរមូលដ្ឋានមេឃុំ នាយប៉ុស្ដិ៍ មេភូមិ និងប្រជាការពារ ៩២នាក់ មធ្យោបាយ៖ ម៉ូតូ គោយន្ត កាមេរ៉ា ដ្រូន អាវុធ អាយកូម និងទូរស័ព្ទដៃ។

៣.គោលដៅចុះបង្រ្កាប៖

- ក្រុមទី១៖ នៅប្រចាំការចំណុចគោលដៅខ្នង១៦។

- ក្រុមទី២៖ ចុះល្បាតស្រាវជ្រាវរកមុខសញ្ញាជនសង្ស័យនៅចំណុចខ្នងភ្នំប្រើស និងចំណុចអូរត្រកួន ភូមិក្រពើពីរក្រោម។

- ក្រុមទី៣៖ ចំណុចអូរ១ និងចំណុចអូរ២ ភូមិដីខ្មៅ

- ក្រុមទី៤៖ ចុះពិនិត្យគោលដៅបង្ក្រាបទី៩ សហគមន៍ក្រាំងរងៀង ភូមិក្រាំងរងៀង ឃុំអន្លង់រាប ស្រុកវាលវែង។ គោលដៅបង្ក្រាបទី១៣ ស្ថិតក្នុងឃុំថ្មដា ស្រុកវាលវែង។

- ក្រុមទី៥៖ គោលដៅទី៣ ចំណុចស្រែអំពិល ភូមិក្រពើពីរក្រោម ឃុំក្រពើពីរ។

- ក្រុមទី៦៖ ចំណុចជើងភ្នំ១៥០០ ភូមិដីក្រហម ឃុំអន្លង់រាប។

- ក្រុមទី៧៖ ចំណុចក្រោយលោកតាគ្រី និងខាងលិចលោកតាគ្រី ភូមិដូននាគ ឃុំប្រម៉ោយ - ចំណុចកំប៉ុងត្រីខ ជ្រៃរុំ និងទ្រនាប់ក្រូចឆ្មារ ភូមិអូរធំ ឃុំក្រពើពីរ។

- ក្រុមទី៨៖ សម្រាកមួយថ្ងៃ មិនបានចុះបង្ក្រាបទេ។

- ក្រុមទី៩៖ ចំណុចខ្នងជាំរុន ភូមិអង្គ្រង ឃុំសំរោង ស្រុកភ្នំក្រវាញ។ - ចំណុចច្រមុះតាងឹល ភូមិរគោ និងភូមិតាដេះ ឃុំសំរោង ស្រុកភ្នំក្រវាញ។ -ក្រុមទី១០៖ ចំណុចអូរទី២ ឆ្ពោះទៅអូរបេង ភូមិស្ទឹងថ្មី ឃុំប្រម៉ោយ ស្រុកវាលវែង។▪︎សកម្មភាព និងលទ្ធផលសម្រេចបាន៖- ឃ្លុំដីបាន  ១.០០៩,២៧ហិកតា- ដកហូតម៉ាស៊ីនបាញ់ថ្នាំស្មៅ ១គ្រឿង, ម៉ូតូម៉ាក Wave ពណ៌ខ្មៅ ១គ្រឿង។- បានកម្ទេចចោលវត្ថុតាងមាន៖រោងប្រក់ស័ង្កសី៧ម x ៨ម ៦ខ្នង, ខ្ទមប្រក់តង់ ៣ម x ៤ម ១១ខ្ទម, ដំឡូងមី ១,០៤៥បាច់ រោងប្រក់ស្លឹក ១៣ខ្នង, មើមដំឡូងមី ៥០ការ៉ុង, ដើមចេក ១៧១គុម្គ, ដើមដូង ៨ដើម, ដើមខ្នុរ ៤ដើម។ - បានរុះរើរោងប្រក់សង្ក័សី ៣ម x ៤ម ៤ខ្នង, រោងប្រក់តង់កៅស៊ូ ២ម x ៣ម ៧ខ្នង និងបង្គោលរបង ៥០ដើម។

- បានឃាត់ខ្លួនមនុស្ស ៤នាក់ (ស្រី ២នាក់)។

- បានកសាងសំណុំរឿងបញ្ជូនជនសង្ស័យ ១នាក់នៅពន្ធនាគារខេត្តពោធិ៍សាត់ តាមដីកាបង្គាប់ឱ្យឃុំខ្លួន (ជនសង្ស័យដែលបានចាប់ខ្លួនកាលពីថ្ងៃទី ១៤ ខែមីនា ឆ្នាំ២០២៤) ១ករណី។

...

https://telegra.ph/15-03-2024-03-15-5

Report Page