11_03_2024

11_03_2024

NGAUV BORINA


ប្រធានការិយាល័យឧទ្យានជាតិជួរភ្នំក្រវាញ នៃមន្ទីរបរិស្ថានខេត្តកំពង់ស្ពឺ ចុះបង្ក្រាបទីតាំងសន្និធិឈើ ២ កន្លែង


នៅថ្ងៃទី ៩ ខែមីនា ឆ្នាំ ២០២៤ លោក ឡុង ស៊ី ប្រធានការិយាល័យឧទ្យានជាតិជួរភ្នំក្រវាញ បានដឹកនាំមន្ត្រីឧទ្យានុរក្សចំនួន០៣នាក់ សហការជា មួយមន្រ្តីឧទ្យានុរក្សដែនជំរកសត្វព្រៃភ្នំឱរ៉ាល់ចំនួន០២នាក់ បានចុះបង្ក្រាបទីតាំងសនិ្នធិឈើ (សន្និធិ គឺជាបរិមាណឈើដែលអ្នករក្សាទុក) ចំនួន ២ទីតាំង គឺ៖


១.ទីតាំងទី១ នៅចំណុចរមាំងស ត្រង់និយាមការ(០៣៧៥៧៧៤- ១២៨៨៦០២)ស្ថិតក្នុងភូមិសាស្រ្តភូមិរមាំងស ឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ បង្រ្កាបបានសន្ធិធិឈើជ្រុងប្រភេទលេខ១ (ត្រសេក) ចំនួន ៦ កំណាត់ស្មើនឹង ១,៤២ ម៉ែត្រត្រីគុណ។


២.ទីតាំងទី០២ នៅចំណុចរមាំងសត្រង់និយាមការ(០៣៧៥៩៨៦- ១២៨៨៣៩៧) ស្ថិតក្នុងភូមិសាស្រ្តភូមិរមាំងស ឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ បង្រ្កាបបានសន្ធិធិឈើអារជ្រុងប្រភេទប្រណិត(ដើមតាត្រាវ) ចំនួន៣ កំណាត់ ស្មើនឹង ០,៧៥ម៉ែត្រត្រីគុណ និងឈើអារជ្រុងប្រភេទលេខ ១(ត្រសេក) ចំនួន ៦កំណាត់ ស្មើនឹង២,៨០ ម៉ែត្រត្រីគុណ។ បច្ចុប្បន្នចំពោះវត្ថុតាងខាងលើ (ឈើអារជ្រុងសរុប ចំនួន ១៥កំណាត់ ស្មើនឹង៤,៩៧ម៉ែត្រត្រីគុណ បានប្រមូលយកមករក្សាទុកនៅស្នាក់ការរងរមាំងស ដើម្បីបន្តនីតិវិធីច្បាប់ ៕

...

រឹបអូសបានសត្វសំពោច ១ក្បាល ផ្លែសម្រងមួយបាវ រណាយន្ត ២ គ្រឿង នៅភូមិវាលកន្ទាក់មីន ឃុំត្រពាំងរូង ស្រុកកោះកុង...

https://telegra.ph/11-03-2024-03-11







Report Page