Dharma

Dharma


សំណេរលោកអ៊ំ: 27/09/2021ម៉ោង១០:១៣យប់

វិញ្ញាណដឹងតាមភ្នែកមិនហូរមកដឹងជាអារម្មណ៍ គឺវិញ្ញាណមិនបានគិតយល់ មិនបានគិតយល់គឺមិនបានដឹង ពាក្យដែលគេប្រើជាធម្មតាគឺមិនចាប់អារម្មណ៍ អោយតែមិនចាប់អារម្មណ៍គឺមិនយល់មិនដឹងហ្នុងហើយ។ 

  វិញ្ញាណដឹងតាមត្រចៀកក៏ដូចគ្នា គឺវិញ្ញាណប្រើទ្វារត្រចៀកដើម្បីលឺ លឺនោះគឺវិញ្ញាណទេ មិនមែនអារម្មណ៍ទេ វិញ្ញាណមិនទាន់បានក្លាយទៅជាអារម្មណ៍យល់អ្វីដែលវិញ្ញាណប្រើទ្វារត្រចៀកដើម្បីលឺនោះទេ។  

  ដូចគ្នាគឺវិញ្ញាណប្រើគ្រប់ទ្វារទាំងអស់ គឺទ្វារទាំងប្រាំមួយសុទ្ធតែមានសណ្ឋានដូចគ្នា ឃើញក៏មានរឿងមិនចាប់អារម្មណ៍ លឺក៏មានរឿងមិនចាប់អារម្មណ៍ ហិតក្លិនក៏មានរឿងមិនចាប់អារម្មណ៍ រសជាតិក៏មានរឿងមិនចាប់អារម្មណ៍ ប៉ះតាមកាយក៏មានរឿងមិនចាប់អារម្មណ៍ ហើយបញ្ហាធំជាងគេ គឺវិញ្ញាណគិតដឹងនឹងទ្វារខួរក៏មានរឿងមិនចាប់អារម្មណ៍ដែរ។ ក្មួយត្រូវសង្កត់គិតអោយចេញជាអារម្មណ៍យល់អំពីការដឹងដោយវិញ្ញាណគិតនឹងទ្វារខួរ តែមិនចាប់អារម្មណ៍គឺមិនចេញជាអារម្មណ៍យល់នូវអ្វីដែលខ្លួនបានគិត។ ធ្ងន់ណាស់ក្មួយអើយ បញ្ហានេះ គឺធ្ងន់ណាស់ គឺបញ្ហារឿងវិញ្ញាណគិតដឹង គឺយល់តែនឹងទ្វារខួរនេះ តែមិនហូរចេញជាអារម្មណ៍យល់នេះ។ អោយតែលឺថាមិនចាប់អារម្មណ៍ គឺវិញ្ញាណមិនដឹងហ្នុងហើយ ងាប់ទៅគឺវិញ្ញាណទៅទទេស្អាត គ្មានជាប់ស្អីនៅលើខ្សែវិញ្ញាណនោះទេ។ អ្នកទេសនាធម៌ អ្នករៀនអភិធម្ម អ្នកអង្គុយស្ដាប់ធម៌ ទោះគ្រូធម៌ លោកពូកែខាងធម៌ ពន្យល់ធម៌ដល់មនុស្សសព្វថ្ងៃប៉ុណ្ណាក៏ដោយ គឺវិញ្ញាណអត់គិតចេញជាអារម្មណ៍ទេ ហើយអ្នកអង្គុយសំពះក៏អត់ដឹងអីដែរ ចុះនរក ចុះប្រេតទាំងហ្វូងហ្នុងណាក្មួយ។ គេនិយាយតៗគ្នាថា ពេលអ្នកមានបុណ្យកើតមក អ្នកមានបុណ្យរែងយកតែអ្នកមានសីលទេ អ្នកណាអត់សីល គឺចប់ហើយជំនាន់ហ្នុង។ ឥលូវក្មួយគិតទៅមើល អ្នកមានបុណ្យកំពុងតែរែងយកអ្នកមានសីលមែនទេ? វិញ្ញាណប្រើទ្វារមនោណាបានមើលឃើញរឿងហ្នឹង។ ឯណាហ្វូងអ្នកមានសីលហ្នឹងដែលអ្នកមានបុណ្យគេរែងយកនោះ? ទៅនៅតាមដុបគុម្ពោធអស់ហើយ ចំណែកអ្នកមុខ អ្នកការ អ្នកល្បី អ្នកល្បាញគឺសុទ្ធណាក្មួយ គឺសុទ្ធតែហ្នុងហើយ។ វិញ្ញាណប្រើទ្វារខួរគិត ហើយគិតឃើញតែវិញ្ញាណអត់ចាប់អារម្មណ៍ ពីព្រោះអារម្មណ៍កំពុងតែពុលនឹងទិដ្ឋិ មានៈ និងតណ្ហា ទាំងបីហ្នឹងមិនដឹងជាអារម្មណ៍កំពុងតែជាប់ជំពាក់នឹងមួយណាទេ ប៉ុន្តែដឹងតែមានមួយហើយ អញ្ចឹងហើយបានជាវិញ្ញាណមិនចាប់អារម្មណ៍នឹងរឿងដែលគិតឃើញ វិញ្ញាណខ្លះគឺកំពុងតែពុលនឹងរឿងទាំងបីហ្នឹងព្រមគ្នាតែម្ដង។ មនុស្សងាប់ទៅ យកអីទៅតាមខ្លួនតែបន្តិចក៏មិនបានដែរ តែអារម្មណ៍ l don’t care ខ្ញុំមិនចាប់អារម្មណ៍ រឿងគួរសង្វេគនៅនឹងមុខ ឯងរស់ដោយក្ដីសង្វេគគ្រប់ដង្ហើមចេញចូល តែវិញ្ញាណសម័យឥលូវ i don’t care មិនចាប់អារម្មណ៍ ហេ! ជីវិតជាទុក្ខ។ អើ ខ្ញុំដឹងហើយជីវិតជាទុក្ខ។ នេះជាពាក្យរបស់ព្រះពុទ្ធណា ជីវិតជាទុក្ខ ព្រះពុទ្ធមិនហៅត្រឹមសច្ចៈទេ ហៅដល់អរិយសច្ចៈទៀតនោះ តើឯងដឹងទេ? ថាខ្ញុំដឹងហើយ ជីវិតជាទុក្ខនោះ ព្រះពុទ្ធសម្ដែងនោះ ខ្ញុំក៏ជាអ្នកកាន់ព្រះពុទ្ធសាសនាដែរ រឿងអីខ្ញុំមិនដឹងនោះ ខ្ញុំមិនភ្លើទេ ចង់អោយខ្ញុំរាប់អោយស្ដាប់ទេ? ហាហាហា! នេះគឺការមិនចាប់អារម្មណ៍របស់វិញ្ញាណដែលដឹងតាមទ្វារខួរនោះណាក្មួយ។ មានរឿងច្រើនលានកោដិរឿងដែលវិញ្ញាណដឹងត្រឹមទ្វារខួរ តែមិនចាប់អារម្មណ៍។ រឿងនេះអាចប្រែមកជាអារម្មណ៍ដឹងរឿងដែលវិញ្ញាណខ្លួនវាគិតដឹងត្រឹមតែទ្វារខួរនោះគឺលុះត្រាតែដឹងខ្លួនថាល្ងង់គង់នឹងចេះបានហ្នុង អញ្ចឹងហើយបានជាសម័យកាលមានព្រះពុទ្ធ សត្វត្រូវយកសញ្ញាបីនៃអ្នកសង្គ្រោះវិញ្ញាណជាគោលផ្ទៀង។ វិញ្ញាណដែលឡប់ត្រូវតែអាចគិតដឹងថាព្រះពុទ្ធបញ្ញាលើសអស់សត្វក្នុងត្រៃភព ដូច្នេះបើព្រះពុទ្ធនិយាយអី អញត្រូវតែស្ដាប់ តែនៅតែមានវិញ្ញាណសត្វខ្លះ អត់ទេ។ សួរវាទៅ វាថាព្រះពុទ្ធឆ្លាតជាងវា ប៉ុន្តែព្រះពុទ្ធនិយាយពន្យល់ដែលគេហៅថាប្រោសហ្នុង វាអត់ចាប់អារម្មណ៍ទេ។ ឧទាហរណ៍ព្រះពុទ្ធប្រាប់ថា ការយល់ធម៌សំខាន់លើសអ្វទាំងអស់ក្នុងជីវិតមនុស្ស តែសម្រាប់វាទ្រព្យសម្បត្តិនៅតែសំខាន់ជាងការយល់ធម៌ រកស៊ីគគ្រឹកគគ្រាក់ពេញដី។ អាហ្នឹងវាមានអារម្មណ៍ថាព្រះពុទ្ធមានបញ្ញាជាងវាដែរ? គឺវាដឹងនឹងទ្វារខួរទេ។ ហក បើចាប់បញ្ញាគុណមិនបានទេ ចាប់ករុណាគុណម្ដង។ ត្រូវដឹងថាចិត្តករុណារបស់ព្រះពុទ្ធលើសអស់សត្វក្នុងត្រៃភព អញ្ចឹងបើព្រះពុទ្ធទៅរកប្រោសអ្នក កុំគិតថាព្រះពុទ្ធចង់មកបានអីពីខ្លួន។ តិចប្រើពាក្យថា ព្រះអង្គមកនេះ ចង់បានអី? ពូចង់តែនិយាយលេងជំនួសព្រះពុទ្ធ អ្ហែងមានអីអោយអញ? ចាក់វាមិនចូល គឺវាមិនចាប់អារម្មណ៍។ បើសួរថាព្រះពុទ្ធ និងអ្ហែង អ្នកណាចិត្តល្អជាង? វាមុខតែថាព្រះពុទ្ធចិត្តល្អជាងវា ល្អជាងសត្វក្នុងត្រៃភពទៅទៀតណោះ ព្រះអង្គមិនដែលចង់បានអីពីវាទេ ចុះព្រះអង្គទៅរកវាហ្នុង ដោយចិត្តអី? គឺដោយចិត្តករុណាហ្នុងហើយ។ ចុះបើព្រះពុទ្ធមានចិត្តករុណាលើសត្វក្នុងត្រៃភព ចុះព្រះពុទ្ធមករកអ្នកឯងហើយ ម៉េចមិនស្ដាប់ព្រះអង្គ? គឺព្រះអង្គមានអ្វីសំខាន់ចង់អោយអ្នកហើយ។ ណ្ហើយ បើសញ្ញាពីរនេះហើយ អ្នកឯងចាប់មិនបាន ចាប់សញ្ញាទីបីទៅអញ្ចុង គឺវិសុទ្ធិគុណ គឺព្រះអង្គអត់មានអំពើឯណាខុសមួយទេណា។ ចុះបើព្រះពុទ្ធមករកឯង តើអំពើព្រះពុទ្ធហ្នឹងខុសទៀតឬ? ព្រះពុទ្ធមកខុសពេល? សម្ដីព្រះពុទ្ធប្រាប់អ្នកឯង អ្នកឯងគិតថាព្រះពុទ្ធនិយាយពាក្យហ្នឹងមិនត្រូវ ព្រះពុទ្ធល្អទេ តែប្រហែលអ្នកជិតខាងព្រះពុទ្ធហ្នឹងចាក់រុកព្រះពុទ្ធហើយ អញ្ចឹងអ្នកឯងល្អជាងវិសុទ្ធិគុណព្រះពុទ្ធទៅទៀត ចេះអត់ជឿគេចាក់រុក គេចាក់រុកអត់បាន ចេះដឹងពាក្យនោះត្រូវគួរនិយាយ ឬមិនគួរនិយាយ ហើយព្រះពុទ្ធនិយាយហើយ អ្នកឯងគិតថាមិនគួរទៀត? អ្នកឯងគិតថាព្រះពុទ្ធហ្នឹងសុទ្ធមិនដល់អ្នកឯង? ទេ ខ្ញុំមិនដែលថាព្រះពុទ្ធមិនបរិសុទ្ធទេ កុំមកចោទខ្ញុំ ខ្ញុំមិនបានថាទេ។ វាមិនថាទេ តែទង្វើវាអញ្ចឹង។ ថាទាល់តែម្ចាស់វិញ្ញាណវិប្បយុត្តិហ្នឹង វាដឹងថា ទេ អញដូចជាវិប្បយុត្តិទេយ៉ាង ដឹងខ្លួនថាល្ងង់គង់នឹងចេះបាន៕

Report Page