Dharma

Dharma

https://t.me/knowledgesociety855


សំណេរលោកពូ ថ្ងៃទី 06.03.2020

អ្នកចង់ដឹងពីរឿងនរកប្រេត


  កាលណាមនោពូស្ទង់ទៅចិត្តអ្នកសួរពីរឿងនរកប្រេតការចាប់ជាតិជាដើមព្រោះគេចង់ដឹងពីសភាពប្រព្រឹត្តទៅនៃសត្វទាំងអស់នោះ ពូមានចិត្តចង់បង្ហាញប្រាប់គេតាមការយល់និងពាល់ត្រូវរបស់ពូទៅគេខ្លាំងណាស់ ប៉ុន្តែបើចិត្តពូស្ទង់ទៅឃើញថាចិត្តសួរនេះព្រួយព្រោះគិតខ្លួនឯង ចង់បានប្រយោជន៍មកខ្លួនឯង បារម្មណ៍ពីជីវិតខ្លួនឯង ពូស្ទង់ដឹងថាគេជាមនុស្សចិត្តតូចមិនបៀតបៀនអ្នកដទៃព្រោះខ្លួនគេខ្លាចធ្លាក់នរកប្រេតតែប៉ុណ្ណោះ ចិត្តមនុស្សនេះមិនមែនជាចិត្តខ្វាយខ្វល់ដល់សុខទុក្ខអ្នកដទៃក្នុងលំអានចិត្តពូទេ។ ពេលនោះចិត្តពូគ្រឺតភ្លាមនឹកក្នុងចិត្តថាចិត្តមនុស្សនេះបើធ្វើម៉េចបានទៅសោយសុខជាសត្វសួគ៌ខ្ពស់ជាងគេគឺទៅសម្ងំសុខទៀត ពូស្អប់មនុស្សធុននេះណាស់បើបានទៅជាព្រហ្មមិនមានចិត្តមើលការខុសត្រូវរក្សាលោកស្អីទេគឺប្រុងទៅដេកសម្ងំសោយសុខក្នុងសុគតិភពហ្នុងឯង តែធម្មជាតិនេះយុត្តិធម៌ណាស់សូកប៉ាន់មិនបានទេ អោយវាស្រលះសាធុអញ្ចឹងទៅចុះ កុំអោយចិត្តមនុស្សធុនៗនេះបានទៅរស់នៅជាសត្វសោយសុខខ្ពស់ជាងគេបែបនេះ វាមិនយុត្តិធម៌ទេ។ ពូនឹកក្នុងចិត្តថាបើអ្នកនោះមិនបៀតបៀនគេគឺព្រោះតែខ្លាចបាបប៉ុណ្ណោះ បើមិនមានបាបមានបុណ្យអីទេ ចិត្តមនុស្សធុននេះ ស្អីក៏ហ៊ានធ្វើដែរ មិនមែនជាចិត្តលះបង់សេចក្តីសុខផ្ទាល់ខ្លួន នរកប្រេតមិនដែលគិតអោយតែមនុស្សក្នុងចំនួនច្រើនបានសេចក្តីសុខទោះខ្លួនទៅកើតជាស្អីក៏ទៅៗ ពូដឹងថាចិត្តមនុស្សធុននេះបើទុកជាកើតក្នុងសុគតិភពក៏ត្រឹមទេវតាកំប៉ិកកំប៉ុករក្សាដើមឈើអីហ្នឹងជាដើម ពូស្រមៃគិតថាដូចសម្បុកស្រាំងតូចតាចតាមដំបូក តាមដើមកន្រ្ទាងខែតអីជាដើម បុណ្យកុសលនេះបានដោយចិត្តមិនបៀតបៀនអ្នកដទៃតែប៉ុណ្ណោះ មិនមែនបុណ្យកុសលនៃចិត្តថ្នាក់ខ្វាយខ្វល់អំពីសុខទុក្ខរបស់គេឡើយ។ សួរឡើងសួរតែពីរឿងខ្លួន ចង់បានសេចក្តីសុខមកតែខ្លួនឯង នែអំបូរទេវតាកំប៉ិកកំប៉ុករក្សាដើមឈើ មិនមែនជានរកប្រេតក៏ពិតមែនតែជាមនុស្សដែលមានចិត្តគួរអោយមើលងាយណាស់ ចង់ធ្វើជាសត្វខ្ពស់មានចិត្តរក្សាលោកផង ចិត្តរបៀបនេះខ្ពស់អស់ត្រឹមទេវតាកំប៉ិកកំប៉ុកហ្នុងវាសមថ្នាក់ចិត្តរបស់ខ្លួនហើយ។ ដូចជាសួរហើយសួរទៀតថាពេលយើងចាប់ជាតិកុំអោយមានអ្នកណាមករំខានជីវន្តចិត្តចុងក្រោយរបស់យើង ខ្លាចយើងទៅចាប់ជាតិនឹងសត្វក្នុងទុគ្គតិភពជាដើម ពូស្តាប់សំណួរហើយគិតថាចុះចិត្តហ្នឹងទៅគិតបែបហ្នឹងធ្វើអ្វី មិនគិតដល់សេចក្តីល្អរបស់ចិត្តជាអចិន្ត្រៃទេ តែប្រយ័ត្នតែពេលងាប់តែប៉ុណ្ណោះ ពូឆ្លើយថាអោយវាចុះនរកស្រលះទៅក្មួយ ចិត្តមនុស្សធុនៗនេះអោយទៅសុគតិភពនាំតែចង្រៃគេឯងទេ។ នេះគឺពូឆ្លើយតាមចិត្តស្អប់មនុស្សធុនហ្នឹងរបស់ចិត្តពូ ប៉ុន្តែគ្រប់យ៉ាងវាមិនតាមពូឆ្លើយនោះទេ គឺធម្មជាតិបានរៀបចំទៅតាមកម្មដែលមនុស្សបានសាងដោយឥតល្អៀងបន្តិចណាសោះឡើយ។ ថ្នាក់ចិត្តធុនណា វានឹងទៅយោងយោគកំណើតក្នុងថា្នក់របស់ខ្លួនហ្នុង។


 តើក្មួយយល់ត្រង់ចំណុចថ្នាក់ចិត្តហ្នឹងឬទេ? តើក្មួយៗយល់ពីអារម្មណ៍ពូចំពោះមនុស្សដែលមានចិត្តធុនហ្នឹងឬទេ? ពូនិយាយថាចិត្តចង់បានបុណ្យគឺជាចិត្តបាបជាចិត្តឆ្អេះឆ្អាបគំរក់ពេកក្រៃ។ ចិត្តរបស់សត្វនៅក្នុងថ្នាក់ខ្ពស់ដែលសោយសុខនៅក្នុងសុគតិភពថ្នាក់ខ្ពស់គឺជាចិត្តសត្វដែលមិនដែលគិតដល់សុខទុក្ខខ្លួនឯងសោះ មានចិត្តខ្វល់ខ្វាយតែពីរឿងគេមើលខុសមើលត្រូវដល់មនុស្សដែលគ្មានសមត្ថភាពរកយុត្តិធម៌អោយខ្លួនឯង ដឹងថាខ្លួនចេះជាងគេ ឆ្លាតជាងគេ យល់ការជាងគេ អាណិតអាសូរគេជាងខ្លួនឯងទៅទៀត ខ្លួនទៅណាក៏ទៅៗអោយតែគេបានសុខនេះ មិនបៀតបៀនអ្នកដទៃគឺព្រោះអាណិតជីវិតគេ មិនមែនព្រោះខ្លាចបាបទេ ប៉ុន្តែបើឃើញមនុស្សខូច មនុស្សបំផ្លាញសេចក្តីសុខអ្នកដទៃ ចិត្តអ្នករក្សាលោកចង់លោតទៅខាំក្បាលក្រុមមនុស្សទាំងរស់ នេះគឺជាចិត្តរបស់សត្វអ្នករក្សាលោកនោះ គឺជាចិត្តសត្វនៅក្នុងថ្នាក់ខ្ពស់បំផុតនោះ តើក្មួយៗយល់ចិត្តសត្វនៅក្នុងថ្នាក់ខ្ពស់ទេ គឺចិត្តខ្ពស់ ចិត្តថ្លៃថ្នូរ ចិត្តគួរអោយគោរពណាក្មួយៗ។ សូមក្មួយៗប្រឹងគិតអោយយល់ ហើយបានជាប្រទីបបំភ្លឺផ្លូវដ៏វែងឆ្ងាយរបស់ជីវិតក្មួយៗទៅចុះ៕


Report Page