Dharma

Dharma

ចំណេះដឹងសង្គម

ពាក់កណ្តាលសាសនាព្រះធម៌ភ្លឺម្តងទៀតគឺភ្លឺចាប់ពីថ្ងៃវិសាខបូជា ថ្ងៃចន្ទ ១៥កើត ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៤នេះតទៅហើយ 🙏🙏🙏


ពាក្យតំណាលតៗគ្នាមកថា ពាក់កណ្តាលសាសនា ព្រះធម៌នឹងភ្លឺម្តងទៀត។តើពាក់កណ្តាលសាសនាបានឈានចូលមកដល់ហើយឬនៅ? បើមិនទាន់ឈានចូលមកដល់ទេ តើពេលណា? បើពាក់កណ្តាលសាសនា បានឈានចូលមកដល់ហើយ ចុះហេតុដូចម្តេច ក៏មិនទាន់ឃើញអ្នកមានបុណ្យចេញមកលើកសាសនា? តើនៅសល់ ប៉ុន្មានឆ្នាំទៀត? ឬប៉ុន្មានទសវត្សរ៍ទៀត ទើបបានតួអង្គអ្នកមានបុណ្យចេញមកលើកសាសនា? នេះជាចម្ងល់ដែលព្រះសង្ឃ តាអាចារ្យលោកយាយលោកតា ពុទ្ធបរិស័ទ អ៊ំពូមីង បងប្អូនស្រីប្រុសដែលគោរពប្រតិបត្តិព្រះពុទ្ធសាសនា តែងតែឆ្ងល់ និងទន្ទឹងរង់ចាំអ្នកមានបុណ្យមកជួយស្រុកខ្មែរ។ ដើម្បីស្រាយនូវចម្ងល់នេះ សូមតាមដានស្តាប់នូវការពន្យលអំពីធម្មចក្រកប្បវត្តនសូត្រ គឺរបៀបដែលសព្វសត្វនិងចក្រវាលរបស់សព្វសត្វកកើត ដែលជាបឋមទេសនាដំបូងដែលព្រះពុទ្ធអង្គបានត្រាស់សម្តែងប្រោសបញ្ចវគ្គីភិក្ខុ ទាំងប្រាំដែលជាមិត្តសម្លាញ់របស់ព្រះអង្គ ហើយត្រូវបានពន្យល់សាជាថ្មីដោយលោកពូ វាសនា កាលពីថ្ងៃខួបកំណើតរបស់លោកពូកាលពីថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៩ ដូចខាងក្រោមដោយសេចក្តីស្មោះត្រង់។ យោធម្មំ បស្សតិ សោមំ បស្សតិ ឃើញធម៌ គឺឃើញតថាគត! 


ទស្សនៈក្រុមអ្នករៀបរៀង ចងក្រង និងបោះពុម្ពសៀវភៅ៖

អកនិដ្ឋព្រហ្ម ព្រះព្រហ្មរក្សាលោកអរិយបុគ្គលអ្នកបំភ្លឺធម៌ព្រះពុទ្ធពាក់កណ្តាល៥០០០ព្រះវស្សា


អកនិដ្ឋព្រហ្ម ព្រះព្រហ្មរក្សាលោក គឺជាចំណងជើងថ្មីមួយ ដែលក្រុម ការងារអ្នករៀបរៀង ចងក្រង និងបោះពុម្ព សម្រេចប្តូរពីចំណងជើងចាស់ កតញ្ញូជន ធម៌កតញ្ញូ ពន្លឺបំភ្លឺលោក ដើម្បីឱ្យត្រូវត្រឹមចំបេសកកម្មរបស់ព្រហ្ម រក្សាលោកព្រះនាម អកនិដ្ឋព្រហ្ម ជាព្រហ្មសម្មាទិដ្ឋិ បានសម្រេចធម៌ជាន់ខ្ពស់ថ្នាក់អនាគាមី ជារូបព្រហ្មខ្ពស់ជាងគេបំផុតនៅឋានសុទ្ធាវាស មានអាយុ១៦០០០មហាកប្ប ឬ៦៤០០០កប្ប ដែលបេសកកម្មរបស់លោក តែងតែចុះមកយកសម្បកជាមនុស្សដើម្បីបំភ្លឺធម៌នាពាក់កណ្តាលកម្លាំងត្រាស់ដឹងរបស់ព្រះពុទ្ធគ្រប់ៗព្រះអង្គ ហើយក្នុងកប្បណា ឬផែនដីណាដែលពុំមានព្រះពុទ្ធត្រាស់ដឹងទេ អកនិដ្ឋព្រហ្ម តែងចុះមកយកសម្បកជាមនុស្ស ធ្វើជាស្តេចចក្រ គ្រប់គ្រងពិភពលោក ហើយអប់រំមនុស្សឱ្យមានសីលធម៌ ដឹងខុសដឹងត្រូវ រស់ នៅបានជាទីពឹងដល់មនុស្សផងគ្នា។ អកនិដ្ឋព្រហ្ម ព្រះព្រហ្មរក្សាលោក គឺជាកម្រងសំណេរមេរៀនស្រង់ចេញពីគណនីហ្វេសប៊ុក លោកពូវាសនា។ កម្រង សំណេរមេរៀននេះ គឺជាការសរសេរស្រាយបំភ្លឺនូវព្រះធម៌ដើមដែលបានត្រាស់សម្តែងដោយ ព្រះសម្មាសម្ពុទ្ធព្រះនាមសមណគោតមព្រះបរមគ្រូនៃយើង ដែលជាបុគ្គលបានសម្រេចការត្រាស់ដឹងកាលពីជាង២៥០០ព្រះវស្សាមុន ឱ្យត្រឹមត្រូវតាមន័យដើម ដូចការប្រមើលទុករបស់ព្រះអង្គមកថា នៅពាក់ កណ្តាល២៥០០ព្រះវស្សានៃកម្លាំងត្រាស់ដឹងរបស់ព្រះអង្គ ព្រះធម៌នឹងត្រូវបានបំភ្លឺម្តងទៀត គឺមានអ្នកយល់ពីធម៌ដែលព្រះពុទ្ធសម្តែង នឹងចេញមកបំភ្លឺធម៌ ឬសម្តែងប្រាប់ពីសភាពពិតដែលធម្មជាតិនេះប្រព្រឹត្តទៅ ពីលក្ខណៈ កកើតលោក និងការកកើតជីវិតសត្វលោកជាថ្មីម្តងទៀតមុននឹងធម៌ត្រូវរលត់

ន័យក្នុងរយៈពេល៥០០០ព្រះវស្សា ក្រោយព្រះពុទ្ធបរិនិពាន។


ដោយហេតុមានជំនឿបែបនេះហើយ បានក្នុងជីវភាពរស់នៅប្រចាំថ្ងៃរបស់ខ្មែរយើង យើងធ្លាប់បានឮរួចមកហើយថា ពាក់កណ្តាលសាសនា ព្រះ ធម៌នឹងភ្លឺម្តងទៀត។ បើគិតមកដល់ពេលនេះ គឺចូលពុទ្ធសករាជ២៥៦៤ព្រះ វស្សា លើស៦៤ឆ្នាំហើយ តែប្រជាពលរដ្ឋខ្មែរ ក៏ដូចប្រទេសនានានៅលើសកលលោកដែលកាន់ព្រះពុទ្ធសាសនា នៅតែមិនទាន់ឃើញមានព្រឹត្តិការណ៍អស្ចារ្យ ឬវត្តមានអ្នកមានបុណ្យនៅឡើយទេ។ តើពាក់កណ្តាលសាសនាបានឈានចូលមកដល់ហើយឬនៅ? បើមិនទាន់ឈានចូលមកដល់ទេ តើពេល ណា? បើពាក់ កណ្តាលសាសនា បានឈានចូលមកដល់ហើយ ចុះហេតុ ដូចម្តេច ក៏មិនទាន់ឃើញអ្នកមានបុណ្យចេញមកលើកសាសនា? តើនៅសល់ ប៉ុន្មានឆ្នាំទៀត? ឬប៉ុន្មានទសវត្សរ៍ទៀត ទើបបានតួអង្គអ្នកមានបុណ្យចេញមកលើកសាសនា? នេះជាចម្ងល់ដែលព្រះសង្ឃ តាអាចារ្យលោកយាយលោកតា ពុទ្ធបរិស័ទ អ៊ំពូមីង បងប្អូនស្រីប្រុសដែលគោរពប្រតិបត្តិព្រះពុទ្ធ សាសនា តែងតែឆ្ងល់ និងទន្ទឹងរង់ចាំអ្នកមានបុណ្យមកជួយស្រុកខ្មែរ។


បើយោងតាមគេហទំព័រ https://puthtomneayblog.wordpress.com ប្រទេសខ្មែរយើង ក៏ដូចជាប្រទេសនានាដែលប្រកាន់ជំនឿលើព្រះពុទ្ធ​សាសនា បាននាំគ្នា ប្រារព្វពិធីបុណ្យឆ្លងពាក់កណ្តាល​សាសនា យ៉ាងមហោឡារិកក្នុងរយៈពេល​ប្រាំពីរថ្ងៃប្រាំពីរយប់។ ដោយឡែក នៅប្រទេស​កម្ពុជាវិញ យើង មានទាំងប្រារព្វពិធីបុណ្យដង្ហែរ​ព្រះសារី​រិកធាតុ ពីប្រទេសស្រីល័ង្កា មកតម្កល់​ទុក​នៅព្រះ​សក្យមុនីចេតីយនៅមុខស្ថានីយអយស្ម័យយាននៅទីក្រុងភ្នំពេញយ៉ាងអធិកអធមក្រៃ​លែងថែមទៀត​ផង។ ការដង្ហែរព្រះសារីរិកធាតុជាលើក ទី១​​ នៅពាក់កណ្តាលសាសនា គឺចំពុទ្ធសករាជ២៥០០ព្រះវស្សា គឺត្រូវជាឆ្នាំ១៩៥៧ នៃគ្រឹស្ត​សករាជ តែនៅតែមិនឃើញមានសញ្ញាអ្នកមានបុណ្យ ចេញ

មកបំភ្លឺធម៌នាពាក់កណ្តាល៥០០០ព្រះវស្សាទេនាពេលនោះ។ អស់កាល៤៥ឆ្នាំក្រោយមក គឺស្មើនឹងរយៈពេលដែលព្រះពុទ្ធទ្រង់បានចេញប្រោសសត្វលោក អស់​កំណត់កាល៤៥ឆ្នាំដែរ គឺនៅពុទ្ធសករាជ២៥៤៥ ត្រូវនឹងឆ្នាំ២០០២ មានការដង្ហែរព្រះសារីរិកធាតុជាលើកទី២ ចេញពីព្រះសក្យមុនីចេតីយចាស់ ដង្ហែរទៅតម្កល់ទុកនៅព្រះសក្យមុនីចេតីយថ្មីនៅភ្នំព្រះរាជទ្រព្យ (ភ្នំឧដុង្គ)។ បើយោងតាមគេហទំព័រពុទ្ធទំនាយខាងលើដដែល បានសរសេរកាលពីឆ្នាំ២០១៣ថា នៅសល់រយៈពេល៦ឆ្នាំទៀត ទើបព្រះបាទធម្មិកចេញបំភ្លឺធម៌គឺ នៅចំឆ្នាំ​កុរ ឯកស័ក ពុទ្ធសករាជ២៥៦៣ ត្រូវនឹងឆ្នាំ២០១៩។ តើមានអ្វីកើត ឡើងក្នុងឆ្នាំ២០១៩កន្លងមក? បើយោងតាមការអះអាងខាងលើ យើងសង្កេត ឃើញថា នៅក្នុងកម្មវិធីគម្រប់ខួប៥៤ឆ្នាំរបស់លោកពូវាសនា នាថ្ងៃពុធ ១៥កើត ខែមិគសិរ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ២៥៦៣ ជាថ្ងៃសីល ពេញ បូណ៌មី ត្រូវនឹងថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៩ នៅលើគណនីសង្គមផ្ទាល់ខ្លួនរបស់លោកពូ លោកពូបានផ្តល់នូវកាដូសម្រាប់សមាជិកគ្រួសារសម្ព័ន្ធ និងអ្នកដែលមានឧបនិស្ស័យ អំពីរបៀបដែលសព្វសត្វ និងចក្រវាលរបស់សត្វកកើត ហៅថា “ធម្មចក្កប្បវត្តនសូត្រ” ដែលព្រះសម្មាសម្ពុទ្ធបានត្រាស់ សម្តែងដំបូង គេប្រោសបញ្ចវគ្គីភិក្ខុ ក្រោយព្រះអង្គសោយវិមុតិ្តសុខអស់កាល៤៩ថ្ងៃ​ក្រោយ ការត្រាស់ដឹង។ លោកពូបានសរសេរពន្យល់ថា ចក្រវាលរបស់អ្នក កើតមកពីអ្វី? កើតមកពីកម្លាំងវិលនៃកលាបៈ ឬហៅថាកម្ម ត្រង់នេះ ទើបព្រះពុទ្ធសម្តែងថា “នត្ថិ កម្មំ សមំ ពលំ” គ្មានកម្លាំងណាស្មើកម្ម នេះទេ គឺគ្មានកម្លាំងអ្វីស្មើកម្លាំងកលាបៈវិលនេះទេ។ ចក្រវាលរបស់អ្នក រួមទាំងអ្នកផង កើតឡើងពីកម្លាំងកលាបៈវិលហ្នឹង (គឺកើតពីកម្ម កម្មន្ត force) អ្នកស្រមៃមើល បើអ្នកចាប់កលាបៈឱ្យឈប់វិល ចក្រវាលអ្នក និងអ្នក នឹងបាត់ទាំងអស់ តើចក្រ វាលនេះ កើតពីអ្វី? គឺកើតពីកម្ម ពីកម្លាំង មិនមែនពីធាតុទេ។ តើការណ៍នេះ

ស៊ីសង្វាក់គ្នានឹងការអះអាងក្នុងគេហទំព័រពុទ្ធទំនាយខាងលើដែរឬទេថា នៅ ចុងឆ្នាំ២០១៩ ព្រះបាទធម្មិក នឹងចាប់ផ្តើមចេញបំភ្លឺធម៌ព្រះសម្មាសម្ពុទ្ធសាជាថ្មី? តើក្នុងសម័យនេះ មានអ្នកណាដឹងថាពិភព លោកនេះកើតពីកម្លាំងនៃកលាបៈដែលមានធាតុដីទឹកភ្លើងខ្យល់វិលទេ? តើនេះមិនមែនជា ព្រឹត្តិការណ៍ដ៏អស្ចារ្យដែលគួរឱ្យយើងភ្ញាក់ទេ?


ក្នុងសម័យកាលមានព្រះសម្មាសម្ពុទ្ធត្រាស់ដឹង សត្វមានឱកាសបានស្តាប់ការពន្យល់ធម៌ដោយផ្ទាល់ពីព្រះអង្គ ហើយសត្វក៏មានឱកាសដ៏ច្រើនដើម្បីសម្រេចបានធម៌ជាន់ខ្ពស់តិចបំផុតអរិយបុគ្គលថ្នាក់សោតា និងខ្ពស់បំផុតថ្នាក់ព្រះអរហន្ត ព្រោះព្រះសម្មាសម្ពុទ្ធព្រះអង្គជាព្រះអរហន្ត។ ឱកាសដ៏ក្រក្រៃនេះបានកន្លងផុតទៅជាង២៥០០ព្រះវស្សាហើយ ផុតបាត់ហើយ! ហើយ ខ្មែរយើង បាននិងកំពុងទន្ទឹងរង់ចាំផ្លូវអ្នកមានបុណ្យមកជួយក៏ជាង២៥០០ព្រះវស្សាដែរ។ ចំណែកក្នុងសម័យកាលព្រហ្មរក្សាលោកឈ្មោះ អកនិដ្ឋព្រហ្ម ចុះមកបំភ្លឺធម៌ សត្វក៏មានឱកាសស្តាប់ការពន្យល់ធម៌នេះសាជាថ្មីដោយផ្ទាល់ពីលោកដែរ ហើយសត្វក៏មានឱកាសដ៏ច្រើនដើម្បីសម្រេចបានធម៌ជាន់ខ្ពស់តិចបំផុតថ្នាក់សោតា ហើយខ្ពស់បំផុតថ្នាក់អនាគាមី ព្រោះព្រហ្មរក្សាជាព្រហ្មអនាគាមី។ ព្រះពុទ្ធសម្តែងថា “យោធម្មំ បស្សតិ សោមំ បស្សតិ”ឃើញធម៌ គឺ ឃើញតថាគត ដូចគ្នានេះដែរ ទាល់តែទ្វារមនោយើងបានយល់ធម៌ដែលជាដំណើរធម្មជាតិ ដែល អកនិដ្ឋព្រហ្ម បាននិងកំពុងបំភ្លឺ ឱ្យត្រឹមត្រូវតាមន័យដើមនៃការបង្រៀនរបស់ព្រះពុទ្ធអង្គ ទើបយើងអាចស្គាល់ព្រហ្មរក្សាលោក ចុះមកបំភ្លឺធម៌នាពាក់កណ្តាល៥០០០ព្រះវស្សា។ លោកអ្នកដែលយល់ពីដំណើរធម៌ តែងស្រែកឧទានដោយអំណរថា ឱ!ម្ចាស់ថ្លៃអើយ! រឿងដែលខ្ញុំឈឺចាប់យូរហើយ រឿងដែលខ្ញុំមិនដឹងយូរហើយ ឥឡូវខ្ញុំបានដឹងដោយព្រះអង្គពន្យល់ប្រាប់ មិនមែនព្រះអង្គឱ្យខ្ញុំជឿទេ គឺឱ្យខ្ញុំព្រះករុណាប្រើខួរក្បាលគិត

ហើយយល់បានទេតើ អស្ចារ្យណាស់ព្រះអង្គអើយ! ខ្ញុំរកអ្វីមកថ្លែងឱ្យសមនឹងចិត្តអរគុណចំពោះគុណរបស់ព្រះអង្គមិនបានទេ ព្រះអង្គជាអ្នកបើកផ្ងារនូវរបស់ដែលផ្កាប់តាំងពីយូរយារណាស់មកហើយ ហើយការយល់ធម៌នេះ វាមានប្រយោជន៍សម្រាប់ខ្ញុំព្រះករុណាលើសរបស់អ្វីទាំងអស់ក្នុងលោកដែលខ្ញុំរកបាន។


រឿងនឹកស្មានមិនដល់សោះនឹងកើតមានពិត ក្នុងអំណាចកម្លាំងត្រាស់ដឹងរបស់ព្រះពុទ្ធព្រះនាមសមណគោតម។ ឥឡូវជាពេលវេលាសមស្របដល់សព្វសត្វហើយ សូមលោកអ្នកទាំងឡាយ បើកសោតប្រសាទដើម្បីស្តាប់ឱ្យយល់នូវធម៌ដែលព្រះពុទ្ធសម្តែង ដើម្បីបានជាប្រទីបនាំផ្លូវក្នុងដំណើរជីវិតនៃវាលវដ្ដសង្សារ និងបានទៅជួបកតញ្ញូជនកំពូលនៅក្នុងអនាគតជាតិដ៏យូរ លង់ខាងមុខ។ ការបំភ្លឺធម៌ពីពេលនេះទៅដល់ពេលព្រះសិអារ្យមេត្រីត្រាស់ គឺមានតែម្តងនេះទៀតគត់។ សូមសព្វសត្វកុំធ្វេសប្រហេសឱ្យឱកាសដ៏ក្រក្រៃនេះកន្លងផុតទៅឱ្យសោះ។ ព្រឹត្តិការណ៍បំភ្លឺធម៌នាពាក់កណ្តាល៥០០០ព្រះ វស្សា នៃកម្លាំងត្រាសដឹងរបស់ព្រះសម្មាសម្ពុទ្ធ ព្រះនាមសមណគោតមដែលខ្មែរយើង បាននិងកំពុងទន្ទឹងរង់ចាំដ៏យូរស្ទើរតែអស់សង្ឃឹមទៅ ហើយនោះ នឹងដល់កាលវេលាយ៉ាងប្រាកដក្នុងពេលដ៏ខ្លី និងសមគួរខាងមុខនេះហើយ។ សូមលោកអ្នកដែលមានសទ្ធាជ្រះថ្លានឹងព្រះពុទ្ធអង្គ ស្តាប់ធម៌ឱ្យយល់ រួចបដិបត្តិខ្លួនតាមផ្លូវត្រូវក្នុងដំណើរដ៏សុខសាន្តទៅជួបព្រះសិអារ្យមេត្រី។ សូមលោកអ្នករីករាយនឹងជីវិតយល់ធម៌ តាមរយៈសៀវភៅធម៌ដែលក្រុមការងារ បាននិងកំពុងប្រមូលចងក្រងបោះពុម្ពផ្សាយជាបន្តបន្ទាប់ទៅនេះ។ សព្វទានំ ធម្មទានំ ជិនាតិ គ្មានការឱ្យទានណាប្រសើរថ្លៃថ្លាជាងការពន្យល់មនុស្សឱ្យកើតបញ្ញា គឺការយល់ធម៌ ឬយល់ដំណើរធម្មជាតិនេះទេ ហើយការពន្យល់ដែលជាធម្មទាននេះ មានពន្យល់យ៉ាងពិស្តារក្នុងសៀវភៅ កតញ្ញូជន ធម៌កតញ្ញូ

ពន្លឺបំភ្លឺលោកភាគ១ ភាគ២ ក៏ដូចក្នុងសៀវភៅ អកនិដ្ឋព្រហ្ម ព្រះព្រហ្មរក្សាលោកភាគ៣ និងភាគបន្តបន្ទាប់ទៀត។ សូមឱ្យសព្វសត្វ! បានទទួលនូវ​​​ការ យល់ត្រូវអំពីការបំភ្លឺធម៌សាជាថ្មីដោយ អកនិដ្ឋព្រហ្ម ព្រះព្រហ្មរក្សាលោកនាពាក់កណ្តាល៥០០០ព្រះវស្សានៃកម្លាំងត្រាស់ដឹងរបស់ព្រះសម្មាសម្ពុទ្ធ តាមឧបនិស្ស័យរបស់សព្វសត្វ។ សូមបងប្អូនជនរួមជាតិ រីករាយនឹងដំណើរជីវិតយល់ធម៌របស់បងប្អូនផងចុះ។ សព្វរសំ ធម្មរសោ ជិនាតិ គ្មានរសអ្វីប្រសើរថ្លៃថ្លាស្មើនឹងរសព្រះធម៌ឡើយ៕

ថ្ងៃពុធ ៩កើត ខែបុស្ស ឆ្នាំជូត ទោស័ក ពុទ្ធសករាជ២៥៦៤

រាជធានីភ្នំពេញ ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២០

ក្រុមអ្នករៀបរៀង ចងក្រង និងបោះពុម្ព

Report Page