CPP

CPP

NGAUV BORINA

តើវាមានការចាំបាច់អ្វី ដែលបុរសខ្លាំងរូបនេះ ទិញលិខិតឆ្លងដែនបរទេស ដើម្បីគេចចេញពីប្រទេសដែលខ្លួនគ្រប់គ្រងយ៉ាងល្អក្រោមម្លប់សន្តិភាពដែលចេញពីដៃរបស់គាត់?

ដោយមិនរាប់បញ្ចូលទិដ្ឋភាពផ្សេងទៀត ដោយគ្រាន់តែផ្អែកលើមូលដ្ឋានអំណាច ធនធាន ហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងចក្ខុវិស័យរបស់គណបក្សប្រជាជនកម្ពុជា ក្រោមការដឹកនាំរបស់បុរសខ្លាំងតេជោសែន វាច្បាស់ណាស់ថា គណបក្សនេះ អាចឈរជើងរឹងមាំ យូរអង្វែងក្នុងសង្វៀននយោបាយកម្ពុជា, តើវាមានការចាំបាច់អ្វី ដែលបុរសខ្លាំងរូបនេះ ទិញលិខិតឆ្លងដែនបរទេស ដើម្បីគេចចេញពីប្រទេសដែលខ្លួនគ្រប់គ្រងយ៉ាងល្អក្រោមម្លប់សន្តិភាពដែលចេញពីដៃរបស់គាត់?


តាំងពីក្រោយថ្ងៃ រំដោះ ៧ មករា ១៩៧៩ មក បុរសខ្លាំងម្នាក់នេះ មិនដែលគេចចេញ ឬមានបំណងគេចចេញពីប្រទេសរបស់ខ្លួនម្តងណាឡើយ។ ដូច្នេះ ការអំពាវនាវដោយការប្រឌិតព័ត៌មានរបស់លោក សម រង្ស៊ី និងការឆ្លើយតបរបស់បុរសខ្លាំងដោយទិដ្ឋភាពច្បាប់ នឹងធ្វើឱ្យអនាគតនយោបាយលោក សម រង្ស៊ី កាន់តែមានភាពមិនប្រាកដប្រជា។ 

"ភូតច្រើនចាញ់អាត្មា"

https://www.facebook.com/111975152184324/posts/4441486335899829/



http://fna.asia/6b135d4

ទិន្នន័យ Worldatlas បង្ហាញថា ប្រទេសនិងដែនដីចំនួន៥១ ដែលមិនអនុញ្ញាតឲ្យមានសញ្ជាតិពីរ

(បរទេស)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបញ្ជាឱ្យរដ្ឋមន្រ្តីក្រសួងយុត្តិធម៌សិក្សាអំពីការរៀបចំធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ និងច្បាប់ពាក់ព័ន្ធ ដើម្បីកំណត់ឱ្យនាយករដ្ឋមន្រ្តី, ប្រធានរដ្ឋសភា, ប្រធានព្រឹទ្ធសភា និងប្រធានក្រុមប្រឹក្សាធម្មនុញ្ញ មានសញ្ជាតិខ្មែរតែមួយ។ ដូច្នេះដើម្បីដឹងថា តើប្រទេសណាខ្លះដែលមិនអនុញ្ញាតឲ្យមានសញ្ជាតិពីរ បណ្តាញព័ត៌មាន Fresh News សូមដកស្រង់ទិន្នន័យពីគេហទំព័រ Worldatlas ដែលបានបង្ហាញថា បច្ចុប្បន្នមានប្រទេស និងដែនដីចំនួន៥១ ដែលមិនអនុញ្ញាតឲ្យមានសញ្ជាតិពីរ (២) រួមទាំងអ្នកនយោបាយ។

ខាងក្រោមជាបញ្ជីឈ្មោះនៃប្រទេស និងដែនដីចំនួន៥១ មិនអនុញ្ញាតឲ្យមានសញ្ជាតិពីរ៖

១. អង់ដូរ៉ា (Andorra)

២. អាហ្ស៊ែរបៃហ្សង់ (Azerbaijan)

៣. បាហាម៉ាស់ (Bahamas)

៤. បារ៉ែន (Bahrain)

៥. បេឡារុស (Belarus)

៦. ប៊ូតាន (Bhutan)

៧. បូតស្វាណា (Botswana)

៨. ចិន (China)

៩. កង់ហ្គូ (Congo)

១០. គុយបា (Cuba)

១១. ជីប៊ូទី (Djibouti)

១២. អេត្យូពី (Ethiopia)

១៣. ហៃទី (Haiti)

១៤. ឥណ្ឌា (India)

១៥. ឥណ្ឌូណេស៊ី (Indonesia)

១៦. អ៉ីរ៉ង់ (Iran)

១៧. ជប៉ុន (Japan)

១៨. កាហ្សាក់ស្ថាន (Kazakhstan)

១៩. គូវ៉ែត (Kuwait)

២០. កៀហ្ស៊ីគីស្ថាន Kyrgyzstan

២១. ឡាវ (Laos)

២២. ម៉ាកាវ (Macau)

២៣. ម៉ាឡេស៊ី (Malaysia)

២៤. ប្រទេសដែនកោះ ម៉ាសាល់ (Marshall Islands)

២៥. មីក្រូណេស៊ី (Micronesia)

២៦. ម៉ូណាកូ (Monaco)

២៧. ម៉ុងហ្គោលី (Mongolia)

២៨. ម៉ូហ្សំប៊ិគ (Mozambique)

២៩. មីយ៉ាន់ម៉ា (Myanmar)

៣០. នេប៉ាល់ (Nepal)

៣១. កូរ៉េខាងជើង (North Korea)

៣២. អូម៉ង់ (Oman)

៣៣. ប៉ាពួញូហ្គីណេ (Papua New Guinea)

៣៤. កាតា (Qatar)

៣៥. សាន់ ម៉ារីណូ (San Marino)

៣៦. អារ៉ាប៊ីសាអូឌីត (Saudi Arabia)

៣៧. សិង្ហបុរី (Singapore)

៣៨. ស្លូវ៉ាគី (Slovakia)

៣៩. ប្រទេសដែនកោះសូឡូម៉ុន (Solomon Islands)

៤០. ស្វីស (Swaziland)

៤១. តាហ្ស៊ីគីស្ថាន (Tajikistan)

៤២. ថៃ (Thailand)

៤៣.តុងហ្កា (Tonga)

៤៤. តួកម៉េនីស្ថាន (Turkmenistan)

៤៥. អ៉ុយក្រែន (Ukraine)

៤៦. អេមីរ៉ាតអារ៉ាប់រួម (United Arab Emirates)

៤៧. អ៊ូសបេគីស្ថាន (Uzbekistan)

៤៨. វេណេស៊ុយអេឡា (Venezuela)

៤៩. វៀតណាម (Vietnam)

៥០. យ៉េមែន (Yemen)

៥១. ហ្ស៊ីមបាបវ៉េ (Zimbabwe)



Report Page