CPP

CPP

NGAUV BORINA


https://www.facebook.com/617890781586440/posts/6186577181384411/

ពិធីប្រគល់អំណោយស្បែកជេីងចុះទឹករបស់ ឯកឧត្តម ហ៊ុន ម៉ាណែត ជូនដល់ក្រុមការងារយុវជនគណបក្សខេត្តកំពង់ធំ


នៅថ្ងៃព្រហស្បតិ៍ ១០កើត ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១៦ ខែកញ្ញាឆ្នាំ ២០២១ ដោយមានការយកចិត្តទុកដាក់ខ្ពស់ពីសុខសុវត្ថិភាពរបស់ប្រជាពលរដ្ឋ ជាពិសេសយុវជន និងអាជ្ញាធរមានសមត្ថកិច្ច ជួយសង្គ្រោះប្រជាពលរដ្ឋដែលរងគ្រោះដោយទឹក ជំនន់ ឯកឧត្តម ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាលនិងជា ប្រធានយុវជនគណបក្សប្រជាជនគណបក្សថ្នាក់កណ្តាល បានចាត់ឲ្យផ្នែកក្រៅប្រព័ន្ធ នៃយុវជនគណបក្សថ្នាក់កណ្តាល ចែកអំណោយជា ស្បែកជើងសម្រាប់ចុះទឹក ចំនួន ១០០ គូរ ជូនដល់ ក្រុមការងារយុវជនគណបក្សខេត្តកំពង់ធំ។


ឯកឧត្តម តាំង សាមឿន អនុប្រធាន នៃផ្នែកក្រៅប្រព័ន្ធ តំណាង លោក ហោ សេរីវឌ្ឍន៍ សមាជិកអចិន្ត្រៃយ៍ និងជាប្រធានផ្នែកក្រៅប្រព័ន្ធ នៃយុវជនគណបក្សថ្នាក់កណ្តាល បានប្រគល់ អំណោយស្បែកជេីងចុះទឹកចំនួន ១០០គូរ នេះជូន ឯកឧត្តម សុខ លូ ប្រធានក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជា ខេត្ត

កំពង់ធំ។ 


ឯកឧត្តម សុខ លូ ក៏បានថ្លែងអំណរគុណចំពោះ ឯកឧត្តម ហ៊ុន ម៉ាណែត ប្រធានយុវជនគណបក្សថ្នាក់កណ្តាល ដែលតែងតែយកចិត្តទុកដាក់ចំពោះសុខមាល ភាពរបស់ប្រជាពលរដ្ឋគ្រប់រូប ជាពិសេស ឯកឧត្តមប្រធាន និងលោកជំទាវ បានលះបង់កម្លាំងកាយចិត្ត ពេលវេលា និងឃ្លាតឆ្ងាយពីក្រុមគ្រួសារ ដើម្បីដឹកនាំការងារប្រយុទ្ធប្រឆាំងជម្ងឺកូវីដ-១៩ និងព្យាបាលប្រជាពលរដ្ឋគ្រប់រូប ដែលនេះជាគំរូមហាវិរៈភាពសម្រាប់យុវជនកម្ពុជាគ្រប់រូប។ ឯកឧត្តម ក៏បានថ្លែងអំណរ គុណដល់ប្រតិភូតំណាងផ្នែកក្រៅប្រព័ន្ធដែលបានចំណាយពេលវេលាចែកជូនផ្ទាល់ដល់ខេត្ត និងសូមគោរពជូនពរគណៈប្រតិភូទាំងអស់ទទួលបាននូវជោគជ័យគ្រប់ភារកិច្ច និងសុខភាពល្អ។




Report Page