Covid-19

Covid-19

Tovpet.com


អ្នកវិទ្យាសាស្ត្រ បានព្រមានជារឿងថាការយឺតយ៉ាវក្នុងការចាក់វ៉ាក់សាំងគឺធ្វើអោយមានហានិភ័យក្នុងការលេចឡើងនូវមេរោគបំលែងខ្លួនកាន់តែគ្រោះថ្នាក់។ 

ប៉ុន្តែជាប្រវត្តិសាស្ត្រ ធ្លាប់មានវីរុសផ្សេងៗទៀតបានវិវដ្តទៅជាលែងសូវមានគ្រោះថ្នាក់ទៅវិញ។ 

ដូច្នេះតើវាសនាអនាគត់នៃការវិវត្តន៏របស់វីរុសនឹងទៅជាយ៉ាងណា?

តាមការយល់ដឹងរបស់យើងក្នុងពេលបច្ចុប្បន្ន ភាពកាចសាហាវនៃការបង្កជំងឺ (លទ្ធភាពដែលមេរោគធ្វើអោយអ្នកជំងឈឺរងគ្រោះថ្នាក់ដោយសារភាពកាចសាហាវរបស់វា) មានការផ្លាស់ប្តូរ ពីមួយពេលទៅមួយពេល។ ជាក់ស្តែងតាំងពីមានការរាតត្បាតដោយសារវីរុសដូចជាវីរុស កូវីដ ១៩ មក វីរុសនេះបានបំបែកខ្លួនវានិងសាយភាយយ៉ាងខ្លាំង។ តាមពិតទៅការថតចំលងខ្លួនវាអោយកាន់តែច្រើនទៅៗគឺមិនមែនដើម្បីធ្វើអោយខ្លួនវាកាន់តែគ្រោះថ្នាក់នោះទេ តែក្នុងគោលបំណងអោយពូជពង្សវារស់រានបន្តកូនចៅតទៅមុខទៀតតែប៉ុណ្ណោះ។

បើតាមទ្រឹស្តី វីរុសដែលជោគជ័យបំផុតក្នុងរឿងនេះគឺវីរុសដែលអាច បំបែកខ្លួនបានលឿន ជាមួយនឹងរយៈសំងំដែលអាចចំលងទៅអ្នកផ្សេងទៀតបាន មានកំឡុងពេលវែង ដែលអ្នកផ្ទុកវាមានសុខភាពធម្មតាអាចរស់នៅច្រឡំគេឯងបាន ហើយអាចចំលងបំណែកវីរុសទៅអ្នកឯទៀតបាន។

ការរាតត្បាតជំងឺកាលពីអតិតកាល៖

មានប្រវត្តិជាឧទាហរណ៏ស្រាប់ ពពួកវីរុសដែលប្រែពីកាចសាហាវមកជាស្លូត ពីមួយពេលទៅមួយពេល ដូចជាវីរុស ផ្តាសាយ H1N1 កើតនៅឆ្នាំ១៩១៨ “ដែលហៅថា Spanish flu” និង ឆ្នាំ ២០០៩ “swine flu” ហើយនិង myxoma virus បន្ទាប់មកមាន OC43 ដែលជា ប្រភេទ Human coronavirus ដែលបង្កជំងឺផ្តាសាយធំជាដើម។

បើសិនSARS-CoV-2 មានការវវិត្តន៏ដូចពពួកវីរុសខាងលើ នោះយើងសំណាងល្អហើយ។ ប៉ុន្តែ ភស្តុតាងមកទល់សព្វថ្ងៃនេះគឺធ្វើអោយយើងបាត់បងជំនឿនិងក្តីសង្ឈឹម ដោយសារវីរុសបំលែងខ្លួនដែលរកឃើញដំបូងគេនៅ អង់គ្លេស (Alpha variant) មានភាពកាចសាហាវជាងមុន ៦៤% បើប្រៀបធៀននឹងវីរុសកូវីដ ១៩ ដើម។ លើសពីនោះទៅទៀត មានលេចឡើងមេរោគបំលែងខ្លួនថ្មីមួយទៀតកាន់តែសាហាវជាងមុន និងងាយឆ្លងជាងមុន គ្រោះថ្នាក់ជាងមុន ដែលធ្វើអោយអ្នកជំងឺធ្លាក់ខ្លួនឈឺសំរាកពេទ្យច្រើនជាងមុននោះគឺ Delta variant។

វេជ្ជ. ញឹម ឌីណា

ដើម្បីចុះឈ្មោះដោយឥតគិតថ្លៃ៖ https://tovpet.com/register

Telephone: 099 914 657 | 096 3000 831

Report Page