ACC

ACC

NGAUV BORINA

អនុសាសន៍សម្តេចតេជោ ហ៊ុន សែន :

"ប្រទេសតូចមួយនេះ មិនត្រូវអ្នកណាប្រមាថ ដាច់ខាត ! ឥឡូវយើងត្រូវប្រឹងទាំងអស់គ្នា កុំឲ្យកូវីដងើបឡើងវិញ កុំឱ្យអ្នកណាមើលងាយយើងបាន ប្រឹងប្រែង ព្យាបាលប្រជាជន ការពារប្រជាជនយើង ពីជំងឺឆ្លង មិនថាកូវីដនោះទេ ជំងឺដទៃទៀត ពង្រឹងសមត្ថភាព វិស័យសុខាភិបាល របស់កម្ពុជា ដើម្បីឆ្លើយតបទៅនឹងតម្រូវការ នៃការ ការពារសុខភាពប្រជាជន រកវ៉ាក់សាំង ឥឡូវរាប់ទាំងការផលិតវ៉ាក់សាំង ដែលទទួលបានការគាំទ្រពីរដ្ឋាភិបាល សាធារណរដ្ឋប្រជាមានិតចិន និង ក្រុមហ៊ុនផលិតវ៉ាក់សាំង ធ្វើបាន ត្រូវធ្វើជាមួយគ្នា " ។

យើងខ្ញុំជាប្រជាពលរដ្ឋស្ម័គ្រចិត្ត ដែលបានចូលរួមជាមួយ កម្ពុជាប្រឆាំងកូវីដ១៩ សូមប្រកាសគោរពគាំទ្រយ៉ាងពេញទំហឹង និងជាឱឡារិក ចំពោះប្រសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានថ្លែងនាព្រឹកថ្ងៃចន្ទ ២កើត ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២១ ក្នុងពិធីសម្ពោធ ផ្លូវជាតិលេខ ១១ នៅខេត្តព្រៃវែង កន្លងមកនេះ ។

យើងខ្ញុំសូមគោរពគាំទ្រយ៉ាងពេញទំហឹង និង ជាឱឡារិក ហើយសូមបន្តប្តេជ្ញាគាំទ្រ លះបង់ និងបន្តសកម្មភាពស្ម័គ្រចិត្តយ៉ាងមុតមាំ ក្នុងការប្រយុទ្ធប្រឆាំងការរីករាលដាលជម្ងឺកូវីដ-១៩ តាមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដែលបាននាំឲ្យកម្ពុជាយើងគ្រប់គ្រងបាននូវស្ថេរភាពសង្គម និងសុខមាលភាពល្អជូនប្រជាពលរដ្ឋ​ ដែលឈានរក្សានិងសម្រេចបាននូវ “សន្តិភាព” ការពារបូរណភាពទឹកដី ការលើកកម្ពស់កិត្យានុភាពជាតិ និងការអភិវឌ្ឍជាតិឲ្យកាន់តែរីកចម្រើនសំបូរសប្បាយ រុងរឿង លើគ្រប់វិស័យ៕

Report Page